ឡាវ៖ ងាកទៅមើលកាលពី៤ឆ្នាំមុន Took នាងបានចាប់ផ្ដើមចូលខ្លួនប្រកួតជាតារាបង្ហាញម៉ូតក្នុងកម្មវិធី The Wow Laos ក្នុងប្រទេសឡាវហើយរូបនាងក៏បានល្បីក្នុងប្រទេស និងល្បីទៅដល់ប្រទេសថៃថែមទៀតផងដោយសារតែសមត្ថភាព ទ្រិស្តី និង គំនិតល្អៗ នៅក្នុងការប្រកួតបានធ្វើឱ្យគ្រប់គ្នាមានការពេញចិត្តជាខ្លាំង។
ទោះជាយ៉ាងណាក៏ដោយជ័យជំនះមួយនេះមិនបានធ្លាក់មកលើរូបនាងនោះទេ ដែលវាពិតជាសោកស្ដាយខ្លាំងណាស់ ។ សម្រាប់ Took គឺជាបុគ្គលគំរូនិងជាមោទនភាពរបស់ប្រទេសឡាវ នៅពេលដែលគេស្រម៉ៃទៅដល់ការប្រកួតជាតារាបង្ហាញម៉ូតមួយនោះ រូបនាងពិតជាលេចធ្លោជាខ្លាំងជាមួយនឹងចំណេះដឹងដែលមាន។
ប៉ុន្តែក៏មានមតិមួយចំនួនធំផងដែរ ដែលបានណែនាំឱ្យTookទៅធ្វើធ្មេញនៅក្លីនិចជំនាញខាងធ្មេញ ដើម្បីធ្វើការពត់ធ្មេញឱ្យស្អាត ព្រោះថាការក្លាយជាតារាបង្ហាញម៉ូតមួយនេះគឺជាចំណីភ្នែករបស់មហាជនគ្រប់គ្នា។
ស្រាប់តែរយៈពេលកន្លងទៅជាច្រើនឆ្នាំ Took បានបង្ហាញខ្លួនជាថ្មីម្ដងទៀតជាមួយនឹងមុខមាត់ដែលគ្រប់គ្នាស្ទើរតែមិនជឿថាជា Took ដែលធ្លាប់ស្គាល់កាលពី៤ឆ្នាំមុន ដោយសារតែគេបានប្រែមុខមាត់ថ្មី១៦០ដឺក្រេតែម្ដង ដោយមានរូបរាងស្រឡូន ជាពិសេសនោះធ្មេញគឺមានសភាពរាបស្មើស្អាត មិនដូចកាលពីមុនដែលធ្លាប់បានឃើញ។ នេះក៏ព្រោះតែរូបគេបានធ្វើតាមការណែនាំរបស់មហាជនដែលគាំទ្រពីមុន ហើយក៏សម្រេចចិត្តទៅធ្វើការពត់ធ្មេញ រហូតទទួលបានជោគជ័យ ហើយស្រស់ស្អាតខុសពី Tookកាលពីមុនបែបនេះ៕
ប្រភព៖ Komchadluek
ចង់ដឹងសម្រស់របស់ Took ប្រែប្រួលនិងស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]