ភ្នំពេញ៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលអ្នកគាំទ្រ ក៏ដូចជា មហាជនជាច្រើនកំពុងតែតាមដានយ៉ាងកៀកកិត ពីរឿងរ៉ាវរវាង តារាសម្ដែងប្រុស លោក យិត មាសឧស្សាហ៍ ហៅ អេដវីន និង អ្នកនាង សុទ្ធ បញ្ចកា។ ដោយនៅក្នុងនោះដែរ អ្នកនាង សុទ្ធ បញ្ចកា ដែលត្រូវគេស្គាល់ថា ជាអតីតគូស្នេហ៍របស់តារាសម្ដែងប្រុសរូបនេះ ក៏បានបង្ហាញរូបភាព បញ្ជាក់ថា លោក អេដវីន បានប្រើអំពើហិង្សាវាយដំលើរូបនាង រហូតមានរបួសជាច្រើនកន្លែង។
អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះនោះគឺ បន្ទាប់ពីមានការដោះស្រាយតាមផ្លូវច្បាប់ ក្រោយពីសមត្ថកិច្ចបានបញ្ជូនតារាប្រុសរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចហើយ ខាងតុលាការក៏បានសម្រេចបញ្ជូនរូបលោក ទៅពន្ធនាគារព្រៃស តាមដីការបង្គាប់ឲ្យឃុំខ្លួន តាមលេខ៖ ៤៤៣៥ «ញ» ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ រឿងមួយនេះ ពិតជាបានធ្វើឲ្យហ្វេនៗជាច្រើនពិតជាមានការសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីបានជ្រាបពីដំណឹងមួយ ដោយនៅក្នុងនោះ មានអ្នកគាំទ្រម្នាក់បានចូលទៅខមិនបង្ហាញពីការសោកស្ដាយរបស់ខ្លួន ដោយបាននិយាយថា៖
ពិតណាស់ថា នេះគឺជារឿងដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំង ចំពោះតារាប្រុសរូបនេះ ព្រោះអាចនិយាយបានថា រូបលោកគឺជាតារាសម្ដែងពោរពេញទៅដោយទេពកោសល្យ ព្រមទាំងមានប្រជាប្រិយភាពយ៉ាងខ្លាំង ប៉ុន្តែបែរត្រូវមកជួបរឿងបែបនេះ ដែលធ្វើឲ្យកេរិ៍្តឈ្មោះរបស់លោកត្រូវខូចខាត ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]