ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រាកដជាបានស្គាល់មកហើយពី តារាស្រី សុគា គីមលាង ឬ (Kon Ant) ដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ ចរិតទន់ភ្លន់ រមទម្យសុភាពរាបសា សាកសមជាស្ដ្រីខ្មែរពិតៗ។ ក្នុងនោះទៀតសោត តារាស្រីពន្លកថ្មីរូបនេះ ក៏ធ្លាប់ជាតួអង្គតំណាងទេវតាឆ្នាំថ្មីកាលពីជាងពីរឆ្នាំមុនផងដែរ។  

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ពីជីវិតឯកជនរបស់ តារាស្រីវ័យក្មេងរូបនេះវិញ ពិតជាមិនធម្មតានិងមិនឲ្យចាញ់ តារារៀមច្បងផ្សេងៗប៉ុន្មាននោះទេ ដោយរូបនាង មានទាំងវីឡាដ៍ធំស្កឹមស្កៃ រថយន្តទំនើប ហើយជាពិសេស សូម្បីតែសម្ភារៈប្រើប្រាស់ មិនថា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងលម្អខ្លួននោះទេ គឺសុទ្ធសឹងតែជារបស់ប្រ៊េនល្បីៗ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅមុននេះបន្តិចនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់ តារាស្រី សុគា គីមលាង​ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាខ្លាំង ដោយរូបនាងបានបង្ហាញជាមួយនឹងរថយន្តស៊េរីទំនើបម៉ាក RANGE ROVER យ៉ាងថ្មីស្រឡាង ទើបតែដឹកមកដល់មុខផ្ទះក្តៅៗ ដោយទាំងនេះបង្ហាញច្បាស់ណាស់ថា ជីវិតឯកជនរបស់តារាស្រី កញ្ញា សុគា គីមលាង ពិតជាមានភាពសម្បូរបែប ឡូយឆាយ មិនចាញ់តារាល្បីៗដទៃទេ។

សូមទស្សនារូភាពខាងក្រោម៖

សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគា គីមលាង