បាត់ដំបង ៖ ពិតណាស់ សម័យកូវីដ ការរកស៊ីហាក់មិនសូវមាន ភាពមមាញឹកខ្លាំងនោះ អ្នកនាង គង់ សុជាតិ និងគ្រួសារ ប្រកាសទៅរស់នៅឆ្ងាយ ពីទីក្រុងអ៊ូអរ មួយរយៈ ដោយចាប់យក ការរស់នៅបែបសាមញ្ញៗ គ្មានភ្លើងពណ៌ គ្មានភោជនីយដ្ឋាន គ្មានសណ្ឋាគារ ពោលគឺ រស់នៅបែបប្រជាជនធម្មតា។

ជាមួយគ្នានេះ ថ្មីៗ អ្នកនាង គង់ សុជាតិ បានទម្លាយវីដេអូ១៥នាទី មួយដែល ក្នុងនោះ រូបនាង បានបង្ហាញពី សកម្មភាពទាំងអស់ ក្នុងការរស់នៅ ដែលមើលទៅ មានសុភមង្គលជាខ្លាំង ចំហាយក្តីសុខ មិនធម្មតាប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តាមរយៈវីដេអូ មហាជនពិតជា ដឹងច្បាស់ខ្លាំងណាស់ថា គ្រួសារតូចរបស់ ពិធីការិនីល្បីឈ្មោះបោះសម្លេង ប្រចាំកម្ពុជារូបនេះ មិនមែនផ្អែមល្អែមតែ មុខកាមេរ៉ាឡើយ ជារួម គឺជីវិតសុភមង្គលយ៉ាងដូច្នេះ។

ម្យ៉ាងវិញទៀត គ្រាន់តែឃើញវីដេអូហើយ ហ្វេនៗនាំគ្នា ជ្រួលជ្រើម ព្រោះតែមើលទៅ សប្បាយៗខ្លាំងណាស់ វិស្សមកាលលក្ខណៈខ្នាតធំ មានមិត្តភក្តិច្រើនៗបែបនេះ កាន់តែធ្វើឲ្យបរិយាកាស កាន់តែរីករាយ មិនធម្មតា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]