ភ្នំពេញ៖ សុនខ១០ ក្បាលនឹងត្រូវបញ្ចេញដើម្បីប្រតិបត្តិការហ្វឹកហ្វឺនរកក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ ក្នុងពាក់កណ្តាលខែក្រោយនេះ។
អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹង នៅថ្ងៃពុធនេះ ថាមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា គឺអាចចាប់ប្រតិបត្តិការហ្វឹកហ្វឺនសុនខ ចំនួន១០ ក្បាល ដើម្បីហិតរកក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ ដោយស៊ីម៉ាក់អាចទទួលបានឧបករណ៍ស្រូបក្លិនពីអ្នកវិទ្យាសាស្ត្រសុខាភិបាលនៅពាក់កណ្តាលខែក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមន្ត្រី CMAC បានប្រាប់ឱ្យដឹងថា សុនខទាំង១០ក្បាលនេះ ត្រូវបានមន្ត្រីជំនាញបង្វឹកឱ្យមានសមត្ថភាពគ្រប់គ្រាន់ហើយនោះ នឹងត្រូវបែងចែកជាពីរក្រុម និងនៅរង់ចាំតែសម្ភារ បន្ថែមសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការតែប៉ុណ្ណោះ។
ក្នុងនោះ មន្ត្រី CMAC ក៏បានបញ្ជាក់ថា នៅប្រទេសផ្សេងៗ ក៏បានប្រើប្រាស់សុខនរួចហើយ ដូចជា ប្រទេសអាល្លឺម៉ង់ រុស្ស៊ី និងប្រទេសមួយចំនួនទៀត ដើម្បីប្រតិបត្តិការស្វែងរកអ្នកផ្ទូកកូវីដ១៩ ដោយសមត្ថភាពហិតក្លិនរបស់សុនខ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]