រូបមន្តខាត់ស្បែកធម្មជាតិជាច្រើន អាចជួយឲ្យស្បែកស្រីៗគ្នាយើងសភ្លឺម៉ដ្តរលោង មិនចាញ់ផលិតផលគីមីប៉ុន្មានទេ។ ទោះជា Scrub ខាត់ស្បែកធម្មជាតិមិនឃើញលទ្ធផលភ្លាមៗដូចថ្នាំខាត់ស្បែកទូទៅ តែយើងក៏មិនបារម្ភរឿងប៉ះពាល់សុខភាពស្បែក ឬអាលែកហ្ស៊ីស្បែកដែរ។ ហើយខាងក្រោមនេះ ជាគ្រឿងផ្សំខាត់ស្បែកធម្មជាតិ យើងអាចរកបានងាយៗ តម្លៃធូរថ្លៃ និងមានប្រសិទ្ធភាព។
១. កាកកាហ្វេ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សScrub នេះជាជម្រើសល្អបំផុតមួយ យើងអាចយកមកប្រើលើស្បែក ព្រោះជាតិកាហ្វេសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកម្ចាត់កោសិកាចាស់ៗ និងស្នាមខ្លាញ់ដុំៗមានលើភ្លៅ និងត្រគាកជាដើម។ ជាតិប្រេងអូលីវ មាននៅក្នុង scrub នេះជួយផ្ដល់សំណើមដល់ស្បែក និងរក្សាស្បែកឲ្យមានសុខភាពល្អ។ គ្រឿងផ្សំត្រូវមាន កាកកាហ្វេ ស្ករ ប្រេងអូលីវ និងវីតាមីន E លាយវាចូលគ្នាឲ្យសព្វ ល្មមលាបពេញរាងកាយ រួចលាបលើស្បែកទុកចោល ១៥-២០នាទី សឹមលាងទឹកចេញ។
២. ស្ករត្នោត
ស្ករត្នោតមានប្រសិទ្ធភាពល្អក្នុងការធ្វើឲ្យស្បែកទន់ ពិសេសសម្រាប់គ្នាយើងដែលមានស្បែកងាយប្រតិកម្ម។ យើងគួរមានស្ករគ្រាប់ៗពណ៌ត្នោត (បញ្ជាក់ មិនមែនស្ករត្នោតខ្មែរទន់ៗទេ) និងប្រេងអូលីវ ឬ JoJoBa លាយចូលគ្នាឲ្យសព្វ រួចលាបទៅលើស្បែក ម៉ាស្សាថ្នមៗរយៈពេល១០នាទី រួចលាងចេញជាការស្រេច។ យើងអាចបន្ថែមប្រេងក្រអូបទៅតាមក្លិនយើងចូលចិត្តដូចជា ក្លិនឡាវែនដ័រ ក្លិនម្លិះ ឬ Vanilla ដើម្បីជួយឲ្យក្រអូបស្បែក។
៣. អំបិលក្រួស
អំបិលក្រួសមានផ្ទុកជាតិរ៉ែ និងភ្នាក់ងាខាត់ស្បែកច្រើន ជួយឲ្យស្បែកមានភាពក្មេងវ័យ និងសុខភាពល្អ។ វាជួយធ្វើឲ្យប្រសើរឡើងនូវចរន្តឈាម ស្របពេលដែលជួយកាត់បន្ថយស្លាកស្នាមលើស្បែក។ លាយអំបិលក្រួស (អាចលាយអំបិលធម្មតាបាន) ជាមួយប្រេងអូលីវ និងអាចបន្ថែមប្រេងក្រអូបតាមជម្រើស លាបលើស្បែក១០នាទី រួចលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។
៤. ស្ករត្នោត និងទឹកឃ្មុំ
Scrub ខ្លួនស្ករត្នោតទឹកឃ្មុំ ជារូបមន្តធម្មជាតិផ្ដល់សំណើមដល់ស្បែកបានល្អបំផុត ដែលមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងប្រឆាំងការរលាកលើស្បែក។ យើងអាចលាយស្ករត្នោត ទឹកឃ្មុំ ប្រេងអូលីវ ចូលគ្នា រួចលាបពេញរាងកាយឲ្យសព្វ ម៉ាស្សាថ្នមៗរយៈពេល៥-១០នាទី រួចលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។
៥. ម្សៅរមៀត
រមៀតជាគ្រឿងផ្សំសម្រស់ធម្មជាតិដ៏ពេញនិយមបំផុតមួយ គ្នាយើងច្បាស់ជាធ្លាប់សាកល្បងហើយ។ រូបមន្តធម្មជាតិនេះ ផ្ទុកសារធាតុសម្លាប់មេរោគ និងអង់ទីប៊ីយ៉ូទិកដ៏រឹងមាំដែលជួយថែរក្សាស្បែកឲ្យមានភាពក្មេងជាងវ័យ។ យើងអាចលាយម្សៅរមៀត ស្ករ និងប្រេងដូងចូលគ្នាឲ្យសព្វ រួចលាបលើស្បែកឲ្យសព្វ ទុកចោល១០-១៥នាទី សឹមលាងជាមួយទឹកក្ដៅឧណ្ហៗចេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]