ភ្នំពេញ៖ ក្រោយពីបានផ្អាកពីសិល្បៈ និងរស់នៅក្នុងជីវិតដ៏សម្បូរបែប អតីតតារាសម្ដែងស្រី អ្នកនាង វ៉ាន់ ម៉ូនិច ត្រូវបានមហាជនអ្នកគាំទ្រលួចច្រណែនស្ទើរតែគ្រប់សកម្មភាព ដោយអ្នកនាង កាន់តែមានក្តីសុខ និងសុភមង្គលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលត្រៀមនឹងទទួលសមាជិកថ្មីថែមម្នាក់ទៀត និងមានស្វាមីថ្នាក់ថ្នមថែសឹងមិនឲ្យឃ្លាតមួយជំហាន។  

យ៉ាងណាមិញ ក្រៅពីមានជីវិតដ៏ស្រស់បំព្រងនិងសោយសុខក្នុងក្តីសុខហើយ  គេសង្គេតឃើញថាអតីតតារាស្រីរូបនេះ ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់របស់នាងគ្រប់គ្នា ដែលកាន់តែក្មេងស្រស់ស្អាតក្មេងជាងវ័យ សាច់នៅតែសខ្ចីគួរឲ្យសរសើរ ទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មិនត្រឹមតែប៉ុណ្ណោះទេ បើនិយាយពីការតែងខ្លួនរបស់នាងវិញ ក៏ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា ដែលនៅតែខ្ញង់ស្រស់ស្អាតបែបស៊ីវិល័យគ្រប់ពេល មិនថាពេលនេះអ្នកនាងកំពុងតែពោពោះត្រៀមនឹងសម្រាលស្អែកៗនេះហើយក៏ ម៉ូនិច នៅតែមានការទាក់ទាញទៅលើការស្លៀកពាក់ជាមួយនឹងរ៉ូបយឺតៗវាលខ្នងបញ្ចេញភាពស៊ិចស៊ី សំញ៉ែងរាងកំពុងពោពោះយ៉ាងលេចធ្លោនៅមុខរថយន្តស្ទើរគ្រប់ស៊េរីតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

 ម៉ូនិច និង ស្វាមី
 ម៉ូនិច និង ស្វាមី
 ម៉ូនិច និង កូនប្រុស
 ម៉ូនិច និងគ្រួសារ
 ម៉ូនិច និង កូនប្រុស
 ម៉ូនិច និង កូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ម៉ូនិច