ចិន៖ អាចនិយាយបានថា តារាសម្ដែងស្រីវ័យក្មេង Ju Jingyi គឺជាទេពធីតាសម្រស់នៅក្នុងសិល្បៈកម្សាន្តនៅប្រទេសចិនមួយរូប ដែលនាងតែងតែត្រូវបានមហាជនជាច្រើន ចាប់បាននៅក្នុងរឿងដែលទាក់ទងទៅនឹងការកែសម្ផស្ស ព្រោះនៅក្នុងរយៈពេលកន្លងមកនេះ មុខមាត់របស់តារាស្រីរូបនេះ ហាក់មានផ្លាស់ប្តូរ ដែលកំពុងតែក្លាយជាប្រធានបទដ៏ចម្រូងចម្រាស នៅលើបណ្តាញសង្គម។
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះវិញ ស្រាប់តែមានផ្នែកមួយផ្សេងទៀតនៃរូបសម្រស់ របស់ តារាស្រី Ju Jingyi ត្រូវបានចោទប្រកាន់ថា មានការកែកុនទៅលើស្មារបស់នាង ព្រោះ ពីមុនមកនេះ រូបនាងត្រូវបានគេមើលឃើញថា មានសមាមាត្ររាងកាយមិនមានស្មើរគ្នា ដោយមានក្បាលធំ ប៉ុន្តែបែរជាមានស្មាតូចទៅវិញ ហើយ តារាស្រីរូបនេះ ក៏បានប្រើទ្រនាប់ស្មាជានិច្ច ដើម្បីពេលគ្រងឈុតសម្លៀកបំពាក់ម្ដងៗ មើលទៅឃើញស្មាខ្ពស់ស្អាត និងមានភាពសាកសម ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកគ្រប់គ្រងរបស់តារាស្រីរូបនេះផ្ទាល់ ក៏បានចេញមកបដិសេធថា តារាសម្តែងរូបនេះមិនបាន វះកាត់ប្លាស្ទិចនោះទេ ក្នុងពេលនោះដែរ អ្នកគាំទ្រក៏បានបញ្ចេញនូវរូបថតជាច្រើនសន្លឹក ដែលបង្ហាញថា ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ ស្មារបស់នាង នៅតែមិនផ្លាស់ប្តូរ ព្រោះរូបនាង បានធ្វើលំហាត់ប្រាណដើម្បីកែលម្អរាងកាយរបស់ខ្លួន ដើម្បីជួយលើកសាច់ដុំស្មា ថែមទៀតផង។
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]