ថៃ៖ កាលពីពេលកន្លងទៅនេះ Nookzii ត្រូវជាគូស្នេហ៍របស់ Blacheadpoo ដែលជាតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសថៃ នាងបានសម្រេចចិត្តកោរសក់ជាលើកទីបួនម្ដងទៀត ដោយសារតែនាងមានជំងឺមហារីក ក្នុងនោះ Blacheadpoo ជាអ្នកកោឱ្យដោយផ្ទាល់ដៃរបស់គេ។
យ៉ាងណាមិញនៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ Blacheadpoo បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីរូបគេបានបង្ហោះរូបចូលទៅក្នុងបណ្ដាញសង្គមនូវរូបថតដែលគេបានកោរសក់អស់ពីក្បាលរលីង ក្រោយពីបានកោរសក់ឱ្យសង្សាររំលងមិនបានប៉ុន្មានថ្ងៃផង ។ ក្នុងនោះគេថែមទាំងបានបញ្ជាក់ថានេះគឺគ្រាន់តែដើម្បីកុំឱ្យក្ដៅស្អុះស្អាប់តែប៉ុណ្ណោះ រឿងនេះក៏បានធ្វើឱ្យមហាជនមួយចំនួនមានការសង្ស័យ ខ្លះថានេះមិនមែនជាការកោរសក់ពិតនោះទេគ្រាន់តែគេពាក់ស្បែកសម្រាប់ពាក់នៅលើក្បាលតែប៉ុណ្ណោះ តែខ្លះក៏យល់ថានេះគឺជាការកោរសក់ពិតៗ ព្រោះ Blacheadpoo ធ្លាប់បានបង្ហើបថាចង់កោរសក់តាមគូស្នេហ៍របស់ខ្លួនផងដែរ។
សម្រាប់រឿងរ៉ាវ និងមូលហេតុពិតនូវពីក្រោយការកោរសក់បែបនេះសាមីខ្លួនក៏មិនទាន់បានចេញមកបកស្រាយបញ្ជាក់ឱ្យច្បាស់នោះទេ៕
ប្រភព៖ Kapook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]