បរទេស៖ កាលពីថ្មីៗនេះ Justin Bieber និងភរិយាបានហោះហើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងដោយមានគោលបំណងសំខាន់ក្នុងការជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងរយៈពេលតែពីរបីថ្ងៃប្តីប្រពន្ធមួយគូនេះ បណ្តាលឱ្យមានការរំជើបរំជួលនៅទូទាំងក្នុងរដ្ឋធានី រាល់ពេលដែលពួកគេស្លៀកពាក់បង្ហាញខ្លួននិងដើរតាមផ្លូវ ជាមួយនឹងស្ទីលប្លែកៗ។
យ៉ាងណាមិញ នៅថ្ងៃទី៣ នៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស Justin បានធ្វើឱ្យមានការរំជើបរំជួលអស់អ្នកជុំវិញ នៅពេលដែលលោក មានកាតព្វកិច្ចដឹកដៃប្រពន្ធរបស់លោកនៅពេលចេញទៅក្រៅ បន្ទាប់ពីទទួលរងការរិះគន់ចំពោះការបង្ហាញភាពដ៏អង់អាចរបស់នាង នៅចំពោះមុខប្រធានាធិបតីបារាំង។ ភ្លាមៗនោះ តារាបង្ហាញម៉ូដ Hailey Baldwin បានបន្តទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលនាងហ៊ានធ្វើឱ្យធូររលុងដោយមិនមានពាក់អាវក្នុង បើទោះបីជានាងស្លៀកសម្លៀកបំពាក់មើលទៅបែបសុភាពក៏ដោយ។
ដោយឡែក បើក្រឡេកមកមើលស្វាមីរបស់ Hailey វិញ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតព្រោះពួកគេគិតថា ... តើសន្តិសុខមួយណាដែលកំពុងដឹកនាំតារាម៉ូដែល Hailey ។ ជាថ្មីម្ដងទៀត អ្នកគាំទ្រក៏អស់សង្ឃឹមនឹងករណីនេះដែរ Justin មិនដែលធ្វើឲ្យមានភាពសមស្របសោះ។ ដោយ លើកនេះគូស្វាមីវ័យក្មេងមួយគូនេះ ជាថ្មីម្តងទៀតបានក្លាយជាការផ្តោតអារម្មណ៍ដោយសារតែប្រពន្ធស្លៀកពាក់មិនពាក់អាវក្នុង ឯប្តីស្លៀកពាក់ដូចសន្តិសុខ៕
ប្រភព៖ kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]