ថៃ៖ កំពូលតារាសម្ដែងស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ កញ្ញា Bella Ranee ក្រោយប្រឡូកក្នុងវិស័យសិល្បៈជាង១០ឆ្នាំមកនេះ នាងនៅតែអាចសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ និងនៅតែអាចរក្សាតំណែងតួឯកបានដដែល។ ពិសេសរាល់ស្នាដៃសិល្បៈរបស់នាងនីមួយៗ សុទ្ធសឹងតែទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់ស្រទាប់វ័យតែម្ដង។

ទន្ទឹមនឹងនេះ បើនិយាយពីការសម្ដែងក្នុងខ្សែភាពយន្តរបសើនាងវិញ យើងឃើញថា Bella ក៏ច្រើនតែលេចមុខសម្ដែងជាមួយតួអង្គប្រុសល្បីៗ និងសង្ហាៗជាច្រើននាក់មកហើយដែរ។ ហើយក្នុងការសម្ដែងនោះទៀតសោត យើងក៏ឃើញពួកគេសម្ដែងជាមួយគ្នាបានយ៉ាងសាកសម ដូចគូស្នេហ៍ពិតៗយ៉ាងដូច្នោះ ពេលហ្វេនៗឃើញហើយក៏ពេញចិត្តខ្លាំងណាស់ដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើក្នុងចំណោមតួប្រុសដែលសម្ដែងជាមួយ Bella ទាំងអស់នោះ ប្រិយមិត្តគិតថា តារារូបណាសាមសមជាមួយនាងជាងគេ?

១.Ken Phupoom

Ken ក៏ធ្លាប់ជាតួសម្ដែងជាមួយ Bella ក្នុងរឿង «Look Tard» កាលពីឆ្នាំ ២០១៤។

Bella និង Ken Phupoom

២.James Jirayu

តារារូបនេះក៏ជាតួអង្គសមជាមួយ Bella ក្នុងរឿងជាច្រើនដែរ។ ដូចជារឿង «Padiwaradda» ជាដើម។
Bella និង James Jirayu

៣.Athichart

ក្នុងឆ្នាំ ២០១៤ តារាជើងចាស់រូបនេះ ក៏សម្ដែងជាមួយ Bella បានយ៉ាងសមក្នុងរឿង «Plerng Chimplee»។

Bella និង Athichart

៤.Andrew Gragson

ឆ្នាំ ២០១៦ Andrew ក៏ធ្លាប់បានសម្ដែងជាមួយ Bella ក្នុងរឿង «Wimarn Mekala»។

Bella និង Andrew

៥.Pope Thanawat

តារាប្រុសរូបនេះ ធ្លាប់សម្ដែងជាមួយ Bella ក្នុងរឿងជាច្រើន ដូចជា «Roy Leh Marnya» និង «Love Destiny» ។

Bella និង Pope 

៦.Mark Prin Saparat

កាលសម្ដែងក្នុងរឿង «Pope Rak» កាលពីឆ្នាំ ២០១៤ ជាមួយ Bella តារារូបនេះក៏ទទួលបានការពេញចិត្តជាច្រើន។

Bella និង Mark Prin

៧.Phet Thakrit

កាលពីឆ្នាំ ២០១៩ តារារូបនេះក៏បានដើរជាតួឯកជាមួយ Bella យ៉ាងសាកសមផងដែរក្នុងរឿង «Krong Karm» ។

Bella និង  Phet Thakrit

៨.Pong Nawat

Pong Nawat ក៏បានសម្ដែងយ៉ាងសមនៅក្នុងរឿង «Plerng Boon» កាលពីឆ្នាំ ២០១៧។

Bella និង Pong Nawat

៩.Boy Pakorn

ក្នុងឆ្នាំ ២០១៣ Boy ក៏ជាតួដែលសាកសមនឹង Bella ក្នុងរឿង «Porn Prom Onlaweng»។
Bella និង Boy Pakorn

១០.Great Warintorn

តារាប្រុសរូបនេះ ក៏បានចូលរួមសម្ដែងជាមួយ Bella ក្នុងរឿង «Bpee Kaew Nang Hong»។

Bella និង Great

១១.Kongthap Peak

២០២១នេះ តារាប្រុសរូបនេះ ក៏បានសម្ដែងក្នុងរឿង «Dare To Love (Hai Ruk Pipaksa)» ជាមួយ Bella។

Bella និង Kongthap Peak

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]