ជារៀងរាល់ឆ្នាំ មានមនុស្សរាប់លាននាក់បានបាត់បង់ជីវិតដោយសារតែជំងឺបេះដូង។ ទាំងបុរស និងស្ត្រីគឺសុទ្ធតែប្រឈមនឹងជំងឺដ៏គ្រោះថ្នាក់នេះ ដោយសារតែមូលហេតុផ្សេងៗ ដែលពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ។
យ៉ាងណាមិញ មានសញ្ញាព្រមានជាច្រើនបង្ហាញឲ្យយើងដឹងពីបញ្ហាបេះដូង ដែលគ្នាយើងគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់។ ប្រសិនបើយើងសង្កេតឃើញសញ្ញាព្រមានទូទៅទាំង៨នេះ មានន័យថាសុខភាពបេះដូងរបស់យើងដំណើរការមិនប្រក្រតីឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ការឈឺចាប់រាលដាលដល់ដៃ
ជាទូទៅ បុរសជាច្រើនជួបប្រទះការឈឺចាប់នៅដៃឆ្វេង ខណៈពេលដែលស្ត្រីប្រឈមនឹងការឈឺចាប់ដូចគ្នានៅដៃម្ខាង ឬទាំងសងខាង។ ស្ត្រីមួយចំនួនឆ្លងកាត់ការឈឺចាប់នៅត្រង់កែងដៃមិនប្រក្រតី មុនពេលកើតមានអាការៈគាំងបេះដូង។ កត្តានេះកើតឡើងពីព្រោះតែការឈឺចាប់ពីបេះដូងធ្វើដំណើរទៅខួរឆ្អឹងខ្នង ដែលសរសៃប្រសាទជាច្រើននៃរាងកាយរបស់យើងត្រូវបានភ្ជាប់ ហើយខួរក្បាលភ័ន្តច្រឡំថាការឈឺចាប់នោះកើតឡើងនៅត្រង់ដៃទៅវិញ។
២. ក្អកមិនបាត់
ជាមួយគ្នានេះដែរ ការក្អកអាចកើតចេញពីបញ្ហាផ្សេងៗ ហើយវាក៏ជាសញ្ញានៃជំងឺសរសៃឈាមបេះដូងផងដែរ។ អាការៈក្អកជាប់រហូតដែលផលិតសារធាតុរាវពណ៌ផ្កាឈូកនិងមានផ្ទុកឈាម កើតឡើងជាទូទៅ ប្រសិនបើយើងមានជំងឺខ្សោយបេះដូង។ ប៉ុន្តែ ការក្អកក៏អាចជារោគសញ្ញាធ្ងន់ធ្ងរនៃស្ថានភាពសុខភាពមួយចំនួន ដូចជាការស្ទះដង្ហើម និងការបាត់ដង្ហើមភ្លាមៗ ។
៣. កម្រិតនៃការថប់បារម្ភខ្លាំង និងមិនប្រក្រតី
យោងតាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលកើតមានអាការៈថប់បារម្ភខ្លាំងតាំងពីវ័យក្មេង ងាយនឹងកើតជំងឺបេះដូង។ ការថប់បារម្ភអាចបណ្ដាលមកពីបែបបទរស់នៅដែលពោរពេញទៅដោយស្រ្តេស ឬជំងឺផ្សេងៗ។ ផលប៉ះពាល់មួយចំនួននៃការថប់បារម្ភលើសុខភាពបេះដូងរបស់យើង រួមមានការកើនឡើងសម្ពាធឈាម និងអត្រាចង្វាក់បេះដូងថយចុះជាដើម។
៤. ហើមជើង កជើង និងប្រអប់ជើង
នៅពេលដែលបេះដូងរបស់យើងដំណើរការមិនបានល្អ សារធាតុរាវចេញពីសរសៃឈាម អាចហូរចូលទៅក្នុងជាលិកាជុំវិញ ហើយជើង និងប្រអប់ជើងគឺជាទីតាំងដែលងាយរងគ្រោះបំផុត ដោយសារតែកត្តាទំនាញផែនដី។
៥. បាត់បង់ស្មារតី ឬដួលសន្លប់
បន្ថែមពីនេះ អាការៈឈឺក្បាល និងបាត់បង់ស្មារតីគឺជារោគសញ្ញាទូទៅនៃជំងឺបេះដូង។ ជាក់ស្ដែង បេះដូងមិនអាចបូមឈាមបានល្អឡើយ ពីព្រោះតែលំហូរឈាមត្រូវបានរារាំងដោយដុំកំណកឈាម។ ក្នុងករណីដែលគ្នាយើងដកដង្ហើមខ្លីៗ ហើយដួលសន្លប់រយៈពេលខ្លី ចូរទាក់ទងទៅកាន់គ្រូពេទ្យជាបន្ទាន់ ដើម្បីត្រួតពិនិត្យសុខភាពបេះដូងរបស់យើង។
៦. កង្វះចំណង់អាហារ និងចង្អោរ
អ្នកជំងឺបេះដូងជាច្រើន បង្ហាញពីអាការៈមិនឃ្លានអាហារ និង/ឬចង្អោរ ទោះបីជាពួកគេទើបតែញ៉ាំអាហារបានពីរបីម៉ាត់ក្ដី ដែលបញ្ហានេះកើតឡើងដោយសារការកើតឡើងនៃសារធាតុរាវជុំវិញថ្លើម និងពោះវៀន ដែលរំខានដល់ការរំលាយអាហារត្រឹមត្រូវ។ រោគសញ្ញាទាំងនេះអាចកើងឡើងរួមជាមួយនឹងការឈឺពោះ ហើយប្រសិនបើយើងកំពុងតែជួបប្រទះអាការៈទាំងនេះ គប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។
៧. ស្បែកស្លេកស្លាំង
រោគសញ្ញាមួយនេះ គឺកើតឡើងជាទូទៅសម្រាប់អ្នកដែលមានបញ្ហាបេះដូង ហើយវាកើតឡើងដោយសារតែលំហូរឈាម និងចំនួនកោសិកាឈាមក្រហមថយចុះ។ ម្យ៉ាងវិញទៀត វាក៏មានន័យថាបេះដូងរបស់យើងមិនបូមឈាមប្រក្រតីផងដែរ។ ភាពស្លេកស្លាំងនេះអាចកើតឡើងនៅពាសពេញរាងកាយ ឬនៅផ្នែកជាក់លាក់ណាមួយនៃរាងកាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]