បរទេស៖ តារាចម្រៀងដ៏ល្បី Britney Spears បាននិយាយនៅក្នុងតុលាការជាលើកដំបូង ដែលឪពុកនាង បានគ្រប់គ្រងលើអាណាព្យាបាលលើជីវិតរបស់នាង ក្នុងរយៈពេល ១៣ឆ្នាំ បានសារភាពថា នាងត្រូវរស់នៅដោយលំបាកខ្លាំងក្រោមសម្ពាធ ចំពោះការរំលោភបំពាន ដោយចិត្តលោភលន់របស់ឪពុករបស់ខ្លួន។
នៅថ្ងៃទី ២៣ ខែមិថុនា តារាស្រីរូបនេះ និងមេធាវី បានចូលរួមក្នុងសវនាការលើបណ្តាញអ៉ីនធឺណែត ដោយនេះជាលើកទីមួយហើយដែលតារាប៉ុបវ័យ ៣៩ ឆ្នាំរូបនេះបាននិយាយដោយផ្ទាល់នៅក្នុងតុលាការ ពីគំនិតរបស់នាង ដែលជំនួសមេធាវី ឬតាមរយៈការវាយតម្លៃរបស់គ្រូពេទ្យវិកលចរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ការសាកល្បងនេះក៏បើកចំហដល់សាធារណជនផងដែរ (បង្ហាញការថតសំលេង) ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយ អាចរាយការណ៍ ទៅសាធារណជនដឹងពីសម្លេងពិតរបស់នាង។ ទៀតសោត តុលាការភ្ញាក់ផ្អើលដោយសារតែការពិតដ៏ឃោរឃៅដែលនាងត្រូវស៊ូទ្រាំអស់រយៈពេលជាច្រើនឆ្នាំក្រោមការឃ្លាំមើលពីឪពុករបស់នាង។ នេះគឺជាព័ត៌មានលម្អិតសំខាន់ៗនៃសេចក្តីថ្លែងការណ៍របស់តារាចម្រៀងនៅក្នុងតុលាការ ដោយមានលើកឡើងថា៖
ត្រឡប់ទៅវិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយ តារាស្រីរូបនេះ ត្រូវបានឪពុកនាង ដែលត្រូវជាលោក Jamie Spears បានចាត់តាំងជាអ្នកឃ្លាំមើលរបស់រូបនាង ចាប់តាំងពីឆ្នាំ ២០០៨ តាមដីកាតុលាការ ដោយសារតែនាងមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរកាលគ្រានោះ។
ក្រោយមក ការសម្រេចចិត្តលើរឿងលុយកាក់ និងរឿងផ្ទាល់ខ្លួន និងរឿងទាំងអស់របស់ Britney Spears សុទ្ធតែមានការត្រួតត្រាពីឪពុករបស់នាង ថ្វីត្បិតដូច្នេះមែន ជាលទ្ធិផល នាងមិនទទួលបានគាំទ្រ ក៏ដូចជាការស្រលាញ់ពីក្រុមគ្រួសារនោះទេ ផ្ទុយទៅវិញធ្វើឲ្យនាង រស់នៅយ៉ាងលំបាកវេទនាពិបាកជាងស្លាប់ទៅវិញ៕
ប្រភព៖ https://www.bbc.com/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]