ភ្នំពេញ៖ លោកយាយម្នាក់មានព្រះជន្ម១០១ ឆ្នាំហើយ តែរូបគាត់មានសុខភាពល្អ ហើយថែមទាំងបានអញ្ជើញទៅចាក់វ៉ាក់សាំងបានថែមទៀត នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា។
តាមប្រភពដដែលបានឱ្យដឹងថា លោកយាយខាងលើមានឈ្មោះថា ហូ ខាំ ឈ្មោះជាភាសាខ្មែរ ជាជនជាតិខ្មែរ កើតនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩២០ ដោយលោកយាយ បានទៅរស់នៅបារាំងនៅឆ្នាំ១៩៨០ រហូតបានទទួលសញ្ជាតិបារាំង និងមានឈ្មោះជាភាសាបារាំងថា HO VVE YOR KHAM ក្នុងនោះ លោកយាយ វ័យ១០១ឆ្នាំនេះ បានទៅទទួលចាក់វ៉ាក់សាំង Sinvovac កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា លោកយាយ បានត្រឡប់ពីប្រទេសបារាំងមករស់នៅប្រទេសកម្ពុជាវិញ ៣-៤ ឆ្នាំមុន។
ក្នុងនោះ បន្ទាប់ពីការពិនិត្យសុខភាពរួច គ្រូពេទ្យក៏សំរេចចាក់វ៉ាក់សាំងជូនលោកយាយប្រកបដោយសុវត្ថិភាព។ បច្ចុប្បន្នស្ថានភាពសុខភាពលោកយាយគឺល្អប្រសើរធម្មតា ហើយលោកយាយនឹងមកទទួលវ៉ាក់សាំង ដូសទី២ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ នៅថ្ងៃទី ០១ខែ កក្តដា ឆ្នាំ ២០២១៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]