ហុងកុង៖ ច្រើនឆ្នាំមកហើយ ដែលកម្ពុជាបានទិញយករឿងភាគហុងកុងមកបញ្ចាំងតាមទូរទស្សន៍ មិនតែប៉ុណ្ណោះគ្រប់រឿងភាគនីមួយៗសុទ្ធសឹងតែល្អមើល មិនថារឿងបុរាណ ឬសម័យនោះទេ។ ម្យ៉ាងវិញទៀត បើនិយាយដល់តារាស្រីហុងកុងNancy Wu និង Mandy Wong ជឿជាក់ថាប្រិយមិត្តច្បាស់ជាស្គាល់ ដោយតារាទាំងពីររូបនេះ ជាតារាស្រីជួរមុខប្រចាំហុងកុង ដែលគ្រប់រឿងតែងតែឃើញវត្តមានពួកនាងសម្ដែងជានិច្ច។
លើសពីនេះទៅទៀត គ្រប់រឿងដែល Nancy Wu និង Mandy Wong បានសម្ដែង តែងតែទទួលបានគាំទ្រច្រើនគួរឲ្យកត់សម្គាល់។ ក្រៅពីជាតារាសម្ដែងដ៏ល្បីល្បាញ តារាទាំងពីរដួងនេះ ក៏មានរូបសម្ផស្សស្រស់ស្អាតមួយបែបម្យ៉ាង បើទោះបីពេលនេះ ពួកគេមានអាយុក្បែរ៤០ឆ្នាំទៅហើយក្ដី ក៏នៅតែស្រស់សោភា មានមន្តស្នេហ៍ មិនចាញ់ក្មេងឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង អ្នកគាំទ្រធ្លាប់តែឃើញ Nancy Wu និង Mandy Wong សម្ដែងភាពយន្តរួមគ្នា តែថ្មីៗនេះ គេឃើញរូបថតអ្នកទាំងពីរថតឈរក្បែរគ្នា មើលទៅពិតជាទាក់ទាញខ្លាំង។ ហើយអ្វីដែលគេចាប់អារម្មណ៍លើរូបភាពទាំងនោះ គឺតារាពីរដួងនេះ ពិតមានមានមុខមាត់ស្រដៀងគ្នាសឹងដូចបងប្អូនភ្លោះទៅហើយ ជាពិសេស ស្នាមញញឹម ម៉ូតសក់ និងការស្លៀកពាក់តែម្ដង។ គួរបញ្ជាក់ផងដែរថា បើទោះបី តារាទាំងពីររូបនេះ មិនមែនជាបងប្អូនបង្កើត ត្រឹមជាមិត្តរួមអាជីព តែមើលរូបភាពថ្មីទាំងនេះរួច ឃើញថាមានមុខមាត់ស្រដៀងគ្នា សឹងមិនគួរឲ្យជឿ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]