សហរដ្ឋអាមេរិក៖ មហាជនគ្រប់គ្នាប្រាកដជាបានស្គាល់ជាមួយនឹង តារាសម្ដែងហូលីវូដជើងចាស់ដ៏ល្បីឈ្មោះគឺ Rambo ក្នុងនោះលោកក៏មានកូនស្រីចំនួន៣នាក់ ដែលពេលបច្ចុប្បន្ននេះពួកគេក៏មានវ័យកាន់តែធំអស់ហើយ និង មានសម្រស់ស្រស់ស្អាតមិនចាញ់គ្នានោះទេ។

ភរិយា កូនៗ និង Rambo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះនឹងនាំអ្នកទាំងអស់គ្នាមកបានស្គាល់ពីកូនស្រីដ៏ស្រស់ស្អាត និងមកដឹងពីអាជីពដែលពួកគេមានរៀងខ្លួន អាចនិយាយបានថា Rambo ជាមនុស្សដែលមានសំណាងព្រោះតែមានកូនស្រីដែលប្រកបដោយគន្លងធម៌ និងមានរូបសម្រស់ស្រស់ស្អាតទាំងព្រមតែម្ដង។

ប្រភព៖ Kapook

ចង់ដឹងថាពួកគេមានសម្រស់ស្រស់ស្អាត និង មានសមត្ថភាពយ៉ាងណានោះសូមមកមើលទាំងអស់គ្នា៖

១. Sophia Stallone

Sophia Stallone

Sophia Stallone នាងជាកូនស្រីច្បងមានវ័យ២៤ឆ្នាំ ដែលកើតនៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ១៩៩៦ ក្នុងពេលបច្ចុប្បន្ននេះនាងជាតារាបង្ហាញម៉ូត និងជាសហគ្រិនម្នាក់ផងដែរ ក្នុងនោះនាងក៏ធ្លាប់បានឈ្នះពានរង្វន់ Miss  Golden Globe ក្នុងឆ្នាំ២០១៧កន្លងទៅ។

២. Sistine Stallone

Sistine Stallone

Sistine Stallone  នាងជាកូនទីពីរ ដែលមានអាយុ ២២ឆ្នាំ កើតនៅថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ១៩៩៨ ក្នុង​នោះនាងក៏មិនខុសពីឪពុកប៉ុន្មាននោះទេគឺមានដុងនៅក្នុងការសម្ដែងរឿង ដោយ Sistine Stallone  បានប្រឡូកក្នុងវិស័យជាតារាសម្ដែងស្រីម្នាក់តាមឪពុក ក្នុងនោះរឿងដែលនាងធ្លាប់សម្ដែងនោះគឺ ៤៥ Meters Down : Uncaged ជាដើម។ ហើយបើនិយាយពីសម្រស់វិញមិនចាញ់បងស្រីប៉ុន្មាននោះទេ គឺមានភាពទាក់ទាញដែលអ្នកណាៗក៏លង់នឹងសម្រស់របស់នាងដែរ។

៣. Scarlet Stallone

Scarlet Stallone

Scarlet Stallone  ជាកូនពៅដែល មានអាយុ ១៩ឆ្នាំ កើតនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០០២ ហើយនាងបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីក្មេង ក្នុងនោះរឿងដែល Scarlet Stallone  បានចូលសម្ដែងដំបូងបង្អស់គឺរឿង Reach Me ហើយក៏ធ្លាប់បានឈ្នះពានរង្វាន់ Miss  Golden Globe ក្នុងឆ្នាំ២០១៧ ដំណាល់គ្នាជាមួយបងស្រី Sophia Stallone ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]