តារាកម្សាន្ត: លោកតាគង់ ណៃ ឬដែលមហាជនបានស្គាល់លោកថាជាព្រឹទ្ធាចារ្យចាប៉ីដងវែងខ្មែរដ៏ល្បីមួយរូបផងដែលនោះ បានធ្វើឲ្យមហាជន និងប្រជាពលរដ្ឋខ្មែរមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោកតាបានបង្ហើបនូវបំណងប្រាថ្នាចុងក្រោយ ដោយចង់សាងសង់ចេតិយមួយទុកតម្កល់អដ្ឋិធាតុ នៅក្នុងស្រុកកំណើតរបស់លោកតានៅខេត្តកំពត។
យ៉ាងណាមិញ បំណងប្រាថ្នារបស់លោកព្រឹទ្ធាចារ្យរូបនេះ ជិតបានសម្រេចចេញជារូបរាងហើយ ក្រោយពេលលោកជំទាវ ហ៊ុន ស៊ីណាត បានទទួលរាប់រងនូវការចំណាយសម្រាប់ការសាងសង់ចេតិយនេះជូនលោកតា។ នៅក្នុងដំណើរពិនិត្យមើលដំណើការនៃការសាងសង់ចេតិយ៍ជូន ព្រឹទ្ធាចារ្យ គង់ ណៃ កាលពីពេលថ្មីៗនេះ លោកជំទាវ ហ៊ុន ស៊ីណាតយោងតាមគណនីហ្វេសប៊ុកផ្លូវការ បានបញ្ជាក់ថា ចេតិយរបស់លោកតា គង់ ណៃ ជិតសម្រេចមួយរយភាគរយហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា លោកព្រឹទ្ធាចារ្យគង់ណៃ គឺជាព្រឹទ្ធបុរសមួយរូបដ៏ឆ្នើមខាងផ្នែកចាប៉ី ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពត និងបានចូលរួមយ៉ាងសកម្មនៅក្នុងការលើកកម្ពស់តម្លៃវប្បធម៌ជាតិតាមរយ:សិល្ប:ចាប៉ីដ៏ជំនាញរបស់លោក រហូតធ្វើឲ្យលោកតាក៏ទទួលបាននូវគ្រឿងឥស្សរ:យសជាច្រើនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]