បរទេស៖ យោងតាមសារព័ត៌មាន Disneyland News បានរាយការណ៍ថាសេចក្តីថ្លែងការណ៍ចុងក្រោយបានបង្ហាញថាមានមនុស្ស ១៥ នាក់កំពុងធ្វើការនៅក្នុងស្ទូឌីយោកំពុងតែថតរឿង «The Little Mermaid» មានផ្ទុកវិជ្ជមានរហូតដល់ ១៥នាក់។

ទោះជាយ៉ាងណាក្តី បច្ចុប្បន្ននេះពួកគេកំពុងថតរឿងមួយនេះ នៅឯកោះ Sardinia ដែលជាកោះមួយក្នុងចំណោមកោះធំជាងគេនៅ Mediterranean នេះបើតាមព័ត៌មាននេះត្រូវបានបញ្ជាក់ដោយសារព័ត៌មាន Corriere Della Sera ចុះផ្សាយការពីថ្មីៗនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីត្បិតដូច្នេះ ទៀតសោត គេមិនទាន់បានបញ្ជាក់អត្តសញ្ញាណជាក់លាក់របស់អ្នកឆ្លងជំងឺណាមួយនៅឡើយនោះទេ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយបានបន្តបន្ថែមទៀតថា ការថតរឿង «The Little Mermaid» អាចនឹងត្រូវពន្យាពេលរហូតដល់ស្ថានភាពការរាតត្បាតស្ថិតក្រោមការគ្រប់គ្រងបានល្អប្រសើរវិញ៕

ប្រភព៖​ https://wdwnt.com/

សូមទស្សនារូបភាពខាងក្រោម៖

«The Little Mermaid»
តួអង្គស្រី
សកម្មភាពដែលគេកំពុងថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]