ថៃ៖ ជាការពិតណាស់ បើទោះបីជាអាយុមានខ្ទង់លេខ ៤ ពីមុខទៅហើយក្តី តែតារាស្រីជើងចាស់ Anne Thongprasum នៅតែរះត្រដែត និងមុខមាត់នៅតែស្រស់ស្អាត មើលទៅដូច តារាស្រីរូបនេះមានវ័យ ៣០អញ្ចឹង ដោយតារាសម្ដែងរូបនេះមានល្បិចសាមញ្ញៗ ដែលធ្វើអោយរាងកាយនិងសុខភាពផ្លូវចិត្តរបស់នាងនៅតែមានសុខភាពល្អប្រសើរឡើង។

ក្នុងនោះផងដែរ Anne Thong បានចេញមកចែករំលែកនូវគន្លឹះងាយៗ ដែលធ្វើឲ្យរូបរាងកាយរស់រវើកឡើងវិញយ៉ាងឆាប់រហ័ស ហើយមានសុខភាពល្អថែមទៀត។ ជាមួយគ្នានោះដែរ Anne បានចែករំលែកថា ការគេងឲ្យបានគ្រប់គ្រាន់គឺសំខាន់បំផុតសម្រាប់សុខភាពសម្រស់ នាងក៏បានបន្ថែមថា អ្នកទាំងអស់គ្នាមិនត្រូវធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ក្នុងពេលវេលាសម្រាប់គេងនោះទេ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត Anne Thong ក៏បានប្រាប់ថា ថ្នាំទិព្វដែលជួយឲ្យសម្រស់អ្នកក្មេងជាងវ័យនិងទទួលបានអត្ថប្រយោជន៍នោះគឺ ការដាក់កាលវិភាគបរិភោគ ការគេង ហាត់ប្រាណឲ្យបានទៀងទាត់ ដោយហេតុផលទាំងនេះហើយទើបធ្វើឲ្យតារាស្រីជើងចាស់ Anne Thong រូបនេះនៅតែមានសម្រស់ក្មេងជាងវ័យ ថែមទាំងសាច់ចាំមិនងាយចាស់ ទៀតផងបើទោះបីជាពេលនេះនាងមានអាយុ៤០ប្លាយទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong

ប្រភព៖ .khaosod

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]