ថៃ៖ អស់រយៈពេល១ឆ្នាំកន្លះហើយ ដែលតារាសម្ដែងស្រី Mew Nittha បានរៀបការបង្កើតគ្រួសារមួយផ្ទាល់ខ្លួន។ ក្រោយរៀបការរួច គេតែងតែឃើញតារារូបនេះបង្ហាញជីវិតឯកជនជាមួយស្វាមីជានិច្ច ដោយសកម្មភាពទាំងនោះមើលទៅនាង ពិតជាមានក្ដីសុខខ្លាំង ដែលមានស្វាមីចេះយល់ចិត្ត មើលថែនាងបានល្អយ៉ាងដូច្នេះ។
ពិតណាស់ បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំនោះ ថ្មីៗនេះ Mew Nittha បានប្រកាសថាខ្លួនកំពុងមានផ្ទះពោះកូនដំបូង បើគិតពីរយៈពេលដែលនាងផ្ទៃពោះមកទល់នឹងពេលនេះគឺ៦ខែហើយ។ ជាមួយគ្នានេះស្របពេលមានទម្ងន់ គេតែងតែឃើញនាង ប្រើជីវិតរស់នៅយ៉ាងរីករាយ និងកំពុងត្រៀមខ្លួនក្លាយជាម្ដាយគេនៅថ្ងៃខាងមុខផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បើងាកទៅមើលរូបសម្ផស្សអនាគតម្ដាយវ័យក្មេងរូបនេះវិញ នាងនៅតែស្រស់ស្អាតដដែល។ ក្នុងនោះដែរ គេដឹងថា Mew Nittha ជាតារាស្រីនិយមតែងខ្លួនឆើតឆាយ ស្លៀកសម្លៀកបំពាក់ទាន់សម័យនោះ ក្រោយពរពោះភ្លាម នាងតែងតែស្លៀកខោអាវសាមញ្ញមានភាពងាយស្រួលសម្រាប់ពេលដើរ និងអង្គុយផងដែរ។ បើទោះបី ពោះកាន់តែធំ ហើយស្លៀកពាក់ធម្មតាៗ ក៏មិនអាចឲ្យតារារូបនេះធ្លាក់សម្រស់បានឡើយ តែបែរជាធ្វើឲ្យនាងរឹតតែស្រស់សោភាជាងមុនទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]