ភ្នំពេញ៖ បន្ទាប់ពីទទួលបាននូវភាពជោគជ័យខ្លាំង ក្នុងវិស័យអចលនទ្រព្យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាប់ផ្ដើមបោះទុន វិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីគោលបំណងធំរបស់លោកក្នុងការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាពេលនេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ា ត្រា ឃែភីថល ម.ក មានទីស្នាក់ការកណ្ដាលស្ថិតនៅលើអាគារលេខ H07 B នៃមហាវិថី អូស៊ី អាយ ស៊ី ភូមិ គៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
អភិបាល និងជានាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក លោក សេង សុខុម មានប្រសាសន៍ថា៖
លោកបន្តថា យើងនឹងរួមសហការជាមួយនឹងដៃគូ ដែលមានកន្លងមកដើម្បីអភិវឌ្ឍន៍ និងជួយសង្គមជាតិយើង។ ជាការពិតណាស់ វិស័យហិរញ្ញវត្ថុ (មីក្រូហិរញ្ញវត្ថុ) គឺជាកាតាលីករដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា យើង ឱ្យមានការជឿនលឿនដូចប្រទេសដទៃទៀត ។
លោកបានបន្ថែមទៀតថា ៖
គិតត្រឹមឆ្នាំ២០២១នេះ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការសរុបចំនួន ៨៣ គ្រឹះស្ថាន ក្នុងនោះក៏មាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក ដែលកំពុងត្រៀមខ្លួនបម្រើដល់អតិថិជនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]