សៀមរាប៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាប សម្រេចបិទផ្សារលើធំថ្មី ដែលស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រោយរកឃើញមានពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។
ដោយឡែក អាជ្ញាធរខេត្តសៀមរាប បានចេញសេចក្តីប្រកាសបិទផ្សារលើធំថ្មី ពីរអាទិត្យជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរីករាលនៃជំងឺកូវីដ១៩ នៅក្នុងទីតាំងភូមិសាស្ត្រត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សូមប្រជាជនទូទាំងប្រទេសមេត្តាបន្ថែមការប្រុងប្រយ័ត្ន ដោយអនុវត្តវិធាន៣កុំ៣ការពារទាំងអស់គ្នា៕
ប្រភព៖ ផ្សារលើធំថ្មី ក្រុងសៀមរាប
សូមចូលអានព័ត៍មានលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]