កោះកុង: យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្រ្តីវ័យចំណាស់ អាយុ៦០ឆ្នាំម្នាក់ មានអាសយដ្ឋាននៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្នុងខេមរភូមិន្ទ ខេត្តកោះកុង បានទទួលមរណភាពនៅអគារព្យាលបាលជំងឺកូវីដ នៃមន្ទីរពេទ្យខេត្តកោះកុង ដោយសារជំងឺកូវីដ១៩ ដោយសារតែមានការបង្កររោគរលាកសួតធ្ងន់ធ្ងរដោយវីរុសដ៏កាចសាហាវនេះ តែប៉ុន្មានម៉ោងក្រោយពីបញ្ជូនមកពីមណ្ឌលព្យាបាលជំងឺកូវីដ១៩កំរិតស្រាល វិទ្យាល័យកោះកុងតែប៉ុណ្ណោះ ទោះជាក្រុមគ្រូពេទ្យជួរមុខយើងខិតខំប្រឹងប្រែងជួយសង្គ្រោះតាមបច្ចេកទេសអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ។ ដែលនេះជាករណីស្លាប់ទី២ នៅមន្ទីរពេទ្យខេត្តកោះកុង ហើយក៏ជាករណីស្លាប់ទី៣ដែរ ក្នងខេត្តកោះកុងដែលស្លាប់ដោយសារជំងឺកូវីដ១៩ ។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ន ដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ឲ្យអស់ពីព្រះរាជាណាចក្រកម្ពុជា៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]