សៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ថា អាជ្ញាធរខេត្ត បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៩ នាក់ និង​មានករណីអ្នកស្លាប់ចំនួន ១ នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ យោងតាមការបញ្ជាក់ពីយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា ក្នុងចំណោមករណីវិជ្ជមាន ដែលទើបរកឃើញ មានករណីមួយចំនួន ត្រូវបានរកឃើញថា ឆ្លងក្នុងសហគមន៍ ដោយមិនទាន់អាចកំណត់ប្រភពឆ្លងឃើញនៅឡើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័ និង បន្តអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួនបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មកដល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៥១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២៦៧នាក់ ស្លាប់៩នាក់ និង៤៧៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕

សារយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]