កូរ៉េខាងត្បូង៖ ចាប់តាំងពីបង្ហាញខ្លួនក្នុងក្រុមដំបូងៗរហូតមកដល់ពេលនេះ តារាចម្រៀង Kim Jisoo សមាជិករៀមច្បងរបស់ក្រុម BLACKPINK នាងតែងតែត្រូវបានហ្វេនៗនៅជុំវិញពិភពលោក ពោលពាក្យសរសើរថាជាស្រីស្អាតជាងគេប្រចាំប្រទេសកូរ៉េផងដែរ ព្រោះបើនិយាយពីសម្រស់របស់នាងតាំងពីក្បាលដល់ចុងជើង គឺស្អាតទាំងព្រមតែម្ដង។
ជាពិសេស បើងាកមកចាប់អារម្មណ៍លើសម្ភារប្រើប្រាស់របស់ Jisoo វិញ យើងឃើញថា តារាស្រីរូបនេះ ក៏ជាទូតសុឆន្ទៈផលិតផលល្បីៗជាច្រើន ដូច្នេះហើយទើបរបស់ដែលនាងប្រើនីមួយៗ ដូចជាសម្លៀកបំពាក់ កាបូប ស្បែកជើង គឺសុទ្ធសឹងតែមានតម្លៃថ្លៃៗស្ទើរនឹកស្មានមិនដល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចជាកូនកាបូបតូចមួយដែលនាងបានថតបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះជាដើម ពិតជាធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាច្រើនមែនទែន ព្រោះថាកូនកាបូបតូចនេះវាស្អាត ហើយខ្យូតថែមទៀតផង។ តែអ្វីដែលគ្រប់គ្នាស្ទើរមិនគួរឲ្យជឿនោះ គឺតម្លៃនៃកាបូបនេះផ្ទាល់តែម្ដង ព្រោះវាគឺជាម៉ាកយីហោដ៏ល្បី Dior (Mini Lady Dior Bag) ដែលមានតម្លៃ ៣,០៥០.០០អឺរ៉ូ ឬស្មើប្រមាណ ៣,៦៤២.៦១ ដុល្លារឯណោះ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]