រតន:គិរី: យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីដំណឹងដ៏រីករាយមួយ ក្រោយកម្ពុជាប្រកាសរកឃើញវត្តមានសត្វឈ្លូសយក្សជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៅជម្រកនៃតំបន់ឧទ្យានជាតិវីរជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីបានឃើញវត្តមានរបស់សត្វកម្រមួយនេះ តាមរយ:កាមេរ៉ាសុវត្ថិភាពដែលបង្កប់នៅក្នុងព្រៃ។

សូមបញ្ជាក់ផងដែលថា សត្វ«ឈ្លូសយក្ស» ឬមានឈ្មោះហៅជាភាសាបច្ចេកទេស Large-antlered muntjacGiant muntjac (Muntiacus vuquangensis) គឺជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំក្រវ៉ាត់លាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេសកម្ពុជា និងជាពិសេសគឺកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សត្វដ៏កម្រប្រភេទនេះ ត្រូវបានគេប្រទះឃើញម្តងទៀតនៅក្នុងតំបន់ឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ឃើញឲ្យកាន់តែច្បាស់ពីវត្តមានសត្វកម្រមួយនេះ ថាតើមានរូបរាងយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

សត្វ«ឈ្លូសយក្ស»
សត្វ«ឈ្លូសយក្ស»
សត្វ«ឈ្លូសយក្ស»
មន្រ្តីបច្ចេកទេស កំពុងបំពាក់កាមេរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]