ថៃ៖ បច្ចុប្បន្ននេះ ជីវិតរស់នៅប្រចាំថ្ងៃរបស់ អតីតតារាចម្រៀងស្រី Earn Chirawan ពិតជាមានភាពឡូយឆាយស៊ីវីល័យ ដែលធ្វើឲ្យទស្សនិកជនជាច្រើនងាកមកតាមដានសាជាថ្មី ជាពិសេស កាលពីថ្មីៗនេះ ក៏មានព័ត៌មានបង្ហាញពីផ្ទះធំថ្មីដ៏គួរឲ្យចាប់អារម្មណ៍ ថែមទៀត។ 

ក្នុងនោះដែរ បានឲ្យដឹងថា ផ្ទះដ៏ស្កឹមស្កៃរបស់អតីតតារាស្រីរូបនេះ កំពុងតែមានការសាងសង់ លេចចេញនូវរូបភាពដ៏ត្រចះត្រចង់ ប្រៀបដូចជា ប្រាសាទនៅក្នុងរឿងព្រេងនិទាន ដែលធ្វើឲ្យអ្នកទស្សនាជាច្រើនស្រឡាំងកាំងនឹងទិដ្ឋភាពដ៏ធំសម្បើមមួយនេះ បើទោះជានៅក្នុងនោះ គឺជារូបភាពថតពីចម្ងាយក៏ដោយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ហ្វេនៗក៏ដូចជា អ្នកលេងបណ្តាញសង្គម បាននាំគ្នាចូលមកសរសើរពីភាពស្រស់ស្អាតទៅលើផ្ទះរបស់នាង និងរង់ចាំមើលពីទិដ្ឋភាពក្នុងផ្ទះយ៉ាងពេញលេញ ក្រោយពីសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ៕  

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

 Earn Chirawan
 Earn Chirawan
 Earn Chirawan
ផ្ទះដ៏ធំស្កឹមស្កៃរបស់ Earn Chirawan
ផ្ទះដ៏ធំស្កឹមស្កៃរបស់ Earn Chirawan
ផ្ទះដ៏ធំស្កឹមស្កៃរបស់ Earn Chirawan
ផ្ទះដ៏ធំស្កឹមស្កៃរបស់ Earn Chirawan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]