បរទេស៖ បើយោងទៅតាម ការចែករំលែករបស់ Angelina Jolie លោកស្រី ជឿជាក់ថាការរើសអើងជាតិសាសន៍នៅតែមាន សូម្បីតែនៅក្នុងឧស្សាហកម្មវេជ្ជសាស្រ្តដែលរឿងនេះ ជាហេតុប៉ះពាល់យ៉ាងខ្លាំង ដល់ការព្យាបាលកូនស្រីរបស់នាង។
គួរបញ្ជាក់ផងដែរថា Angelina Jolie មិនត្រឹមតែជាតារាសម្តែងទេ តែនាងក៏ជាសកម្មជនក្នុងសង្គមផងដែរ ហើយលោកស្រីតែងតែប្រយុទ្ធប្រឆាំងដើម្បីផលប្រយោជន៍របស់កុមារ។ទន្ទឹមនឹងនេះ នាងក៏បានយកកូន ៣នាក់មកពីតំបន់ជាច្រើនផ្សេងគ្នា នៃពិភពលោកហើយមើលថែពួកគេតាំងពីមិនទាន់ដឹងក្តី ដោយក្នុងចំណោមនោះគឺមាន Zahara Jolie-Pitt ដែលត្រូវបានទទួលយកដោយ Brad Pitt និងភរិយានៅប្រទេសអេត្យូពី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time អ្នកស្រី Angelina បានពិភាក្សាអំពីអត្ថិភាព នៃការរើសអើងជាតិសាសន៍នៅក្នុងឧស្សាហកម្មថែទាំសុខភាព។ ដោយ តារាសម្តែងរូបនេះក៏បានប្រាប់រឿងរ៉ាវអំពីកូនស្រីជនជាតិអាហ្រ្វិកម្នាក់ឈ្មោះ Zahara ថា៖
ដោយភ្លាមៗនោះ នេះធ្វើឱ្យ Angelina ខឹងយ៉ាងខ្លាំងព្រោះស្បែកកូនស្រីរបស់នាងមានពណ៌ខ្មៅហើយវាពិបាកក្នុងការបែងចែកស្ថានភាពនៃស្បែកលើពណ៌នេះណាស់ ពោលអ្នកម្ដាយដែលមានកូន ៦ នាក់នេះ បានលាតត្រដាងនូវការពិតដ៏ក្រៀមក្រំដែល សាលាវេជ្ជសាស្ត្រជាច្រើននៅសហរដ្ឋអាមេរិក នៅតែប្រើតែអ្នកជំងឺស្បែកសជាឧទាហរណ៍ក្នុងការបង្រៀនប៉ុណ្ណោះ។
យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានបង្ហាញការមិនសប្បាយចិត្ត នៅពេលដែល Zahara ត្រូវគេមើលងាយដោយសារតែពណ៌ស្បែកធម្មជាតិរបស់នាង ទោះបីជានាងត្រូវការព្យាបាលក៏ដោយ។ ស្របនឹងនេះដែរ ក្នុងនាមជាម្តាយដែលមានកូន ៦ នាក់មកពីតំបន់ជាច្រើននៃពិភពលោក Angelina បានបង្ហាញពីការខកចិត្តនៅពេលដែលកូនស្រីរបស់នាងមិនបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅក្នុងមន្ទីរពេទ្យ ដោយ Angelina គិតថាសកម្មភាពដោយអចេតនារបស់គិលានុបដ្ឋាយិកា ក៏ជាប្រភេទនៃការរើសអើងប្រឆាំងនឹងមនុស្សដែលមានពណ៌សម្បុរផងដែរ៕
ប្រភព៖ kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]