សៀមរាប: នៅទីបំផុត ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តីមានឈ្មោះ យ៉ែម សំណាង ភេទ​ប្រុស អាយុ៤៨​ឆ្នាំ មុខរបរ គក់ជេ​រថយន្ត មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ពាក់ព័ន្ធ​ករណី អំពើ​លួច​មាន​ស្ថាន ទម្ងន់ទោស ( គាស់​ស័ង្កសី​)​ កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា​ ឆ្នាំ​២០២១ត្រង់ចំណុច​ក្នុងផ្ទះ​ជនរងគ្រោះ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បន្ទាប់ពី​ភាគីដើមបណ្តឹងជា​ប្រពន្ធចុងបានដាក់ពាក្យបណ្តឹងពីបទលួចមានស្ថានទម្ងន់ទោស។

​ផ្អែកតាមចម្លើយរបស់​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាពដូច​ករណី​ខាងលើនេះ​ពិតប្រាកដ​មែន នៅ​ព្រឹក​ថ្ងៃទី១៩ ​ខែមិថុនា​ ឆ្នាំ២០២១ដោយ​ឃើញ​ជនរងគ្រោះ​មិន​នៅផ្ទះ​(​ប្រពន្ធចុង​របស់គាត់​)​ គាត់​ក៏បាន​ចូលធ្វើ​សកម្មភាព​ដោយ​យកដង្កាប់​កាត់​ស័ង្កសី​បង្អួច​ ហើយ​លូកដៃ​បើក​គន្លឹះទ្វារ​ចូល​បន្ទប់​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​លួច​យក​ប្រាក់​ដុល្លារ​ចំនួន​១១២០០ដុល្លារ​និង ខ្សែក​.​មាស ១​ខ្សែ​មិនដឹង​ទម្ងន់ដើម្បី​យកប្រាក់​ទៅ​ទិញ​រថយន្ត​ក្រោយ​ពេលធ្វើ​សកម្មភាព​ហើយ ខ្លួន​បាន​យកប្រាក់ និង​ខ្សែក ទៅ​ផ្ញើ​ឲ្យ​ប្រពន្ធដើម​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្នជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាបបានរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមនិតីវិធី​ ៕

ផ្ទះកើតហេតុការណ៍
ទ្វារដែលបានគាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]