សៀមរាប៖​ កាលពីម្សិលមិញនេះ អាជ្ញាធរខេត្តសៀមរាប បានធ្វើការបិទផ្សារលើធំថ្មី ដែលស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រោយរកឃើញមានពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ១៩។

ដោយឡែក យោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣២នាក់ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៩នាក់ ដែលរដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញនៅថ្ងៃទី២៤ ខែមិថុនានេះ គឺមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ស្ថិតក្នុងក្រុងសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕

ប្រភព៖ ផ្សារលើធំថ្មី ក្រុងសៀមរាប

សូមចូលទស្សនារូបភាពខាងក្រោម៖

ផ្សារលើធំថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]