ភ្នំពេញ៖ ដើម្បីជួយឲ្យអាជីវកម្មនានាអាចបង្កើនការលក់អនឡាញរបស់អាជីវករ ធនាគារ ABA ដាក់ឲ្យប្រើប្រាស់មុខងារ លីងទូទាត់ នៅក្នុងកម្មវិធី PayWay Mobile របស់ធនាគារ។

មុខងារ លីងទូទាត់ អនុញ្ញាតឲ្យអ្នកលក់ដូរ និងអ្នកផ្តល់សេវាអាចបង្កើតលីងទូទាត់នៅក្នុងកម្មវិធី PayWay Mobile និងចែករំលែកលីងនោះជាមួយអតិថិជនរបស់ខ្លួនដើម្បីទទួលទូទាត់បានភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំឡុងពេលបង្កើតលីងទូទាត់ អ្នកប្រើប្រាស់កម្មវិធី PayWay Mobile អាចបន្ថែមព័ត៌មានដូចជា តម្លៃទំនិញ/សេវាកម្ម រូបថត និងការពិពណ៌នា។ នៅពេលលីងទូទាត់បានបង្កើតរួច អ្នកលក់អាចចែករំលែកលីងនោះជាមួយអ្នកទិញដោយប្រើកម្មវិធីផ្ញើសារ ឬកម្មវិធីបណ្តាញសង្គមដូចជា កម្មវិធី Telegram, Facebook, Instagram និងកម្មវិធីផ្សេង​ៗ។ នៅពេលទទួលបានលីង អ្នកទិញអាចចុចលើលីងនោះ និងធ្វើការទូទាត់ជាមួយកម្មវិធី ABA Mobile ដោយងាយស្រួលនៅលើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។

បង្កើត ចែករំលែក ទទួលទូទាត់ ជាមួយលីងទូទាត់កម្មវិធី PayWay

លោក Zokhir Rasulov នាយកផ្នែកឌីជីថល ធនាគារ ABA មានប្រសាសន៍ថា៖

ប្រសាសន៍របស់លោក Zokhir Rasulov

កម្មវិធី PayWay​ Mobile​ មាននៅលើ ​Google​ Play​ Store និង Apple App Store និងងាយស្រួលបើកដំណើរការ​។ ដើម្បីចាប់ផ្តើមទទួលទូទាត់តាមកូដ QR ​ ព្រមទាំងលីងទូទាត់ដោយប្រើកម្មវិធី ​PayWay​ Mobile អ្នកចាំបាច់ត្រូវមានគណនី ​ABA។ ប្រសិនបើអ្នកមិនទាន់មានគណនី ​ABA​ ទេ សូមបើកគណនីដំបូងរបស់អ្នកតាមកម្មវិធី ABA Mobile (ត្រូវការអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ឬអញ្ជើញទៅសាខាធនាគារ ABA ដែលនៅជិតអ្នកបំផុត។

ដើម្បីដឹងបន្ថែមអំពីមុខងារថ្មីនេះ សូមចូលទៅកាន់លីងទូទាត់នៅលើវិបសាយធនាគារ។

ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីកម្មវិធី ​PayWay​ Mobile សូមទូរស័ព្ទទៅធនាគារគ្រប់ពេលតាមរយៈលេខ ​023​ 225​ 333​ ឬឆាតជាមួយយើងខ្ញុំតាម ​ABA Bank Facebook​ ឬវិបសាយធនាគារ៖ 
https://www.ababank.com/km/personal/aba-mobile/aba-mobile/https://www.ababank.com/km/payway-link/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]