ថៃ៖ តារាសម្ដែងវ័យក្មេងរូបសង្ហារ Nine Naphat ទោះបីទើបតែចូលប្រឡូក្នុងវិស័យសិល្បៈ តែទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់ស្រទាប់។ មិនតែប៉ុណ្ណោះ រឿងដំបូងដែលតារារូបនេះលេងទទួលបានតំណែងជាតួឯកតែម្ដង ដោយសារលោកមានទាំងសមត្ថភាព និងរូបសម្បត្តិសង្ហារផងដែរ។

ម្យ៉ាងវិញទៀត បើនិយាយពីជីវិតឯកជនរបស់ Nine Naphat គេតែងតែឃើញកម្លោះសង្ហាររូបនេះបង្ហោះរូបជាមួយម្ដាយជាញឹកញាប់។ ដោយរូបភាពទាំងនោះមើលទៅលោកនិងម្ដាយពិតជាមានភាពស្និទ្ធស្នាលគ្នាខ្លាំង មិនតែប៉ុណ្ណោះ គ្រប់សកម្មភាពបង្ហាញនៅជាមួយម្ដាយ ធ្វើឲ្យអ្នកគាំទ្រច្រណែនគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មុននេះ Nine Naphat បានផុសរូបជាមួយម្ដាយសាជាថ្មី ដោយរូបទាំងនោះ លោកនិងម្ដាយបានយកកន្សែងចង់រុំក្បាល មើលទៅពិតជាប្លែក គួរឲ្យក្នាញ់ខ្លាំង។ ម្យ៉ាងវិញទៀត បើមើលរូបនេះមួយភ្លែតស្មានតែតារារូបនេះជាមនុស្សស្រីទៀតផង។ ក្រោយផុសរូបមិនបានប៉ុន្មានផង ត្រូវបានហ្វេនថាម្ដាយកូនទាំងពីររូបនេះ ពិតជាឃ្យូតនិងគួរឲ្យស្រលាញ់គ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

Nine Naphat
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]