ចិន៖ បន្ទាប់ពីសម្រេចចិត្តលែងលះមេម៉ាយក្តៅស្រួយ Zhao Liying បានក្លាយជាតារាស្រីម្នាក់ ដែលមានហាងឆេង ហក់ឡើងខ្ពស់ត្រដែត នៃឧស្សាហកម្មកម្សាន្តចិន ដោយសកម្មភាពរបស់តារាស្រីរូបនេះ កំពុងត្រូវមានកាលវិភាគឥតឈប់ឈរ។

ជាមួយគ្នានេះដែរ រាល់វត្តមានរបស់នាង ដែលបានលេចមុខ ត្រូវបានឲ្យដឹងថា អតីតភរិយាគឺលោក Feng Shaofeng ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាអ្នកបណ្តាញសង្គមជាច្រើន នៅក្នុងប្រទេស ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នាពេលថ្មីៗនេះ អ្នកម៉ាក់ Single កូនមួយរូបនេះ បានការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីមួយនៅលើកញ្ចក់ទូរទស្សនិ៍ ដែល Zhao Liying បានធ្វើឲ្យគេមានការចាប់អារម្មណ៍ចំពោះរូបភាពយុវវ័យ នៃសម្រស់ក្មេងជាងវ័យ នៃការតុបតែខ្លួនរបស់នាង។

ទោះយ៉ាងណាក្រៅពីទទួលបានមតិវិជ្ជមាន នៃការបង្ហាញខ្លួនរបស់នាង គេត្រូវបានមើលឃើញថា នាងដូចជាមានសម្ពាធអ្វីម្យ៉ាង ដែលតារាស្រីរូបនេះ បានធ្វើសកម្មភាព ក៏ដូចជាពាក្យសម្តីមួយចំនួន បានធ្វើអ្នកគាំទ្រមានការព្រួយបារម្ភ។

លើសពីនេះទៀតសោត មហាជនត្រូវបានគេគួរកត់សម្គាល់ថា នាងហាក់បីដូចជាមិនមានអារម្មណ៍ក្នុងខ្លួនទាល់តែសោះ ជាមួយការបង្ហាញកាយវិការ មិនរំភើប ឬក៏មានភាពសប្បាយរីករាយជាមួយភ្ញៀវកក្តិយសដទៃទៀត ថែមទាំង បានពាក្យសម្តីប្លែកៗ ដោយបានលើកឡើងថា៖

Zhao Liying

ក្រោយពីបានឃើញបែបនេះ នៅលើបណ្តាញសង្គមអ្នកនិយមលេងអ៉ីនធឺណែតក៏មានអារម្មណ៍ព្រួយបារម្ភនិងសោកស្តាយចំពោះជីវិតអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះផងដែរ។ មនុស្សជាច្រើន ប្រហែលជាគិតថាអារម្មណ៍របស់នាងហាក់ដូចជាមិនសូវល្អនោះទេ បន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតស្វាមី៕

ប្រភព៖ kenh14.vn

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying និងតារាប្រុសដទៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]