ចិន៖ បច្ចុប្បន្ននេះ តារាស្រីវ័យក្មេង Guan Xiaotong ហាក់ទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង ទៅលើសមត្ថភាព ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ជាពិសេស តារាស្រីរូបនេះតែងតែបង្ហាញពីភាពទាក់ទាញនៅក្នុងការតុបតែងខ្លួន​ដ៏លេចធ្លោ​ ដែលធ្វើឲ្យហ្វេនៗជាច្រើនពេញចិត្តគ្រប់ៗគ្នា។ 

ដោយឡែក ថ្មីៗនេះ បណ្ដាអ្នកទស្សនា ក៏ដូចជាអ្នកគាំទ្រជាច្រើន ផ្ទុះភាពភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញ រូបភាពមួយសន្លឹក បង្ហាញពីមុខទទេរបស់ តារាស្រីរូបនេះ ដោយគ្មានការតុបតែងអ្វីទាំងអស់ ដែលមើលទៅមានភាពខុសប្លែកយ៉ាងខ្លាំង ព្រោះមុខរបស់នាង មានរាងមូល មិនស្រស់ស្អាតដូចពីមុននោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈរូបភាពមួយនេះ មនុស្សជាច្រើនអាចសន្និដ្ឋានបានថា Guan Xiaotong ប្រហែលជាឡើងទម្ងន់ខ្លាំងពេកនាពេលកន្លងមកនេះ ដែលបានបង្កជាភាពភ្ញាក់ផ្អើលមួយចំពោះហ្វេនៗ ដែលមើលទៅហាក់ដូចជាចាស់ជាងវ័យ ក្នុងពេលដែលនាងទើបតែមានអាយុ ២៣ ឆ្នាំប៉ុណ្ណោះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖​

Guan Xiaotong
Guan Xiaotong
Guan Xiaotong
Guan Xiaotong
Guan Xiaotong
រូប Guan Xiaotong អត់ Make Up

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]