កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៥ ខែមិថុនានេះ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយ បានធ្វើចេញផ្សាយ បញ្ជាក់ពីកាលបរិច្ឆេទ នៃការបង្ហាញខ្លួនទោលជាសិល្បៈករទោលរបស់សមាជិក D.O របស់ក្រុមចម្រៀងបុរសដ៏ល្បី EXO។
ជាក់ស្តែង មិនបានយូរប៉ុន្មានបន្ទាប់ពីការវិលត្រឡប់ពីកាតព្វកិច្ចយោធាចាំបាច់ D.O បានកំពុងដំណើរការ ធ្វើការលើបទចម្រៀងសម្រាប់អាល់ប៊ុមទោលដំបូងរបស់លោក ដែលនឹងត្រូវចេញផ្សាយនៅចុងខែកក្កដានេះខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក្តី ជាការឆ្លើយតប ខាផលិតកម្ម SM Entertainment ដែលជាទ្រនំរបស់ តារាប្រុសវ័យ ២៨ឆ្នាំរូបនេះ បានបញ្ជាក់ជាផ្លូវការនូវព័ត៌មានខាងលើដោយបញ្ជាក់ថា វាជាការពិតថា សិល្បកររបស់ខ្លួន នឹងចេញអាល់ប៊ុមទោលរបស់លោកនៅចុងខែកក្កដានេះ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
![](https://s9.kh1.co/94/94a9f4ad471d5c0f9b5d7c9364d67c299614893d.jpeg)
![](https://s9.kh1.co/56/569dc0580914634a9166b4b582d0392ea9fb523d.jpg)
![](https://s9.kh1.co/3b/3bbaa62957aa514ba9bcdbe5296404b9946667b0.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]