ភ្នំពេញ៖ អាចនិយាយបានថា ម៉ូម៉ូ កូនស្រីរបស់អ្នកនាង គង់ ចាន់ស្រីមុំ បច្ចុប្បន្នទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ជាពិសេស គ្រប់រូបភាពរបស់នាង បានតុបតែងខ្លួនជាមួយស្ទាយ៍ប្លែកៗមិនឲ្យចាញ់ម្ដាយឡើយ។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ក្មេងស្រីរូបនេះ មានភាពក្រមិចក្រមើម ហើយពូកែលេងទឹកមុខឃ្យូត និងកំប្លែងផងដែរ។

យ៉ាងណាមិញ បើក្រឡេកទៅមើលមានមុខមាត់កុមារីរូបនេះវិញ ឃើញថាស្រស់ស្អាត ឃ្យូតនឹងគួឲ្យក្នាញ់ខ្លាំង។ ម្យ៉ាងវិញទៀត បើទោះបីកូនស្រីអ្នកនាង គង់ ចាន់ស្រីមុំ ទើបតែអាយុ៣ឆ្មាំ តែនាងពិតជាលេចធ្លោ ហើយតែងតែទទួលបានការសរសើរច្រើនពីអ្នកលេងបណ្ដាញសង្គមស្ទើរតែគ្រប់ពេលតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ ម៉ូម៉ូ បានផ្លាស់ប្ដូរម៉ូតសក់ថ្មី ដោយនាងបានកាត់សក់ខ្លីត្រឹមក មើលទៅពិតជាសាកសមខ្លាំងតែម្ដង។ ក្នុងនោះដែរ ស្របពេលក្មេងស្រីរូបនេះកាត់សក់ខ្លី ហើយថតរូបជាមួយមីង ដែលគេស្គាល់ថាជាប្អូនស្រីលោក គឹម សីហា នោះ គេសង្កេតឃើញមុខមាត់អ្នកទាំងពីរពិតជាស្រដផងគ្នា បើអ្នកមិនដឹងស្មានថាជាម្ដាយកូនទៀតផង។ក្រោយបង្ហោះរូបភាពថ្មីមិនបានប៉ុន្មានផង ក៏មានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍លើអ្នកទាំងពីរ និងសរសើរពីមុខមាត់ថាស្អាត និងដូចគ្នា គ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

ម៉ូម៉ូ
ម៉ូម៉ូ និងប្អូនស្រីលោក គឹម សីហា
ម៉ូម៉ូ និងប្អូនស្រីលោក គឹម សីហា
ម៉ូម៉ូ និងប្អូនស្រីលោក គឹម សីហា
ម៉ូម៉ូ និងប្អូនស្រីលោក គឹម សីហា
ម៉ូម៉ូ និងប្អូនស្រីលោក គឹម សីហា
ម៉ូម៉ូ និងប្អូនស្រីលោក គឹម សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]