ខេត្តតាកែវ៖ យោងតាមការជូនដំណឹងរបស់រដ្ឋបាលស្រុកកោះអណ្តែត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះ ស្ថានភាពកាន់តែធ្ងន់ធ្ងរ ហើយបងប្អូននៅភូមិតាបួរ ឃុំពេជសារ ដោយអាជ្ញាធរ និងក្រុមការងារនៅទីនោះ បានយកសំនាករហ័សទៅលើបងប្អូន ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ក្នុងភូមិតាបួរ ឃុំពេជសារសរុបចំនួន ១០៦នាក់ ស្រី៦៨នាក់ ក្នុងនោះរដ្ឋបាលស្រុករកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់ ស្រី៣៤នាក់ហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]