ចិន៖ បន្ទាប់ពីបាន ចូលប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកនេះ តារាស្រី Angela Baby បានសាងប្រជាប្រិយភាពយ៉ាងខ្លាំង និងមានការគាំទ្រពីហ្វេនៗជាច្រើន ទៅលើទេពកោសល្យ និងរូបសម្រស់ បើទោះបីជាពេលខ្លះ មានរឿងចម្រូងចម្រាសពីការផ្លាស់ប្ដូរទៅលើមុខមាត់របស់នាង កាលពីមុននិងពេលបច្ចុប្បន្នក៏ដោយ។ 

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ស្រាប់តែមានប្រធានបទមួយដ៏គួរឲ្យចាប់អារម្មណ៍ និងត្រូវបានមនុស្សជាច្រើនតាមដានភ្លាមៗ ដោយនៅក្នុងនោះ បានជីកកកាយរូបភាពជាច្រើនសន្លឹករបស់តារាស្រី Angela Baby កាលពីច្រើនឆ្នាំមុន ក្នុងពេលដែលនាងបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈដំបូងៗផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ រូបភាពទាំងនោះរបស់នាង បានបង្ហាញឲ្យអ្នកទស្សនាបាន មើលឃើញពីភាពស្រស់ស្អាត យ៉ាងល្អឥតខ្ចោះ ទៅលើមុខមាត់ជាមួយនឹងស្នាមញញឹមនិងភាពវ័យក្មេងរបស់នាង ដែលធ្វើឲ្យនាងកាន់តែទទួលបាននូវការសរសើរយ៉ាងច្រើន ថែមទៀតផង៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

រូប Angela Baby កាលពីច្រើនឆ្នាំមុន
រូប Angela Baby កាលពីច្រើនឆ្នាំមុន
រូប Angela Baby កាលពីច្រើនឆ្នាំមុន
រូប Angela Baby កាលពីច្រើនឆ្នាំមុន
រូប Angela Baby កាលពីច្រើនឆ្នាំមុន
រូប Angela Baby កាលពីច្រើនឆ្នាំមុន
រូប Angela Baby កាលពីច្រើនឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]