រាជធានីភ្នំពេញ ៖ សូមបងប្អូនគ្រប់រូប ដែលមិនទាន់ទទួលវ៉ាក់សាំង ប្រញាប់ទៅស្វែងរកទីតាំង ដើម្បីទទួលវ៉ាក់សាំងឲ្យ បានលឿនឡើង ព្រោះ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពី ថ្ងៃខែ ថេរវេលា នៃការបិទបញ្ចប់ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី ០៨ កក្កដា ២០២១ វេលាម៉ោង ១៧ និង ០០នាទី ឆាប់ៗខាងមុខនេះហើយ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ ស្នាក់នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំង សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ នឹងបង្ហាញពី ទីតាំង ដែលប្រជាពលរដ្ឋអាចស្វែងរក ការទទួលវ៉ាក់សាំងបាន ដោយសេរី ៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]