“លាងដៃនឹងសាប៊ូមុនពេលញ៉ាំអាហារ ឬក្រោយប្រើបង្គន់ បើគ្មានសាប៊ូ កុំទុកយូរត្រូវលាងនឹងផេះ” ជឿថា គ្នាយើងមួយចំនួនច្បាស់ជាធ្លាប់បានឮការផ្សព្វផ្សាយពីទម្លាប់ល្អធ្វើអនាម័យដៃបែបនេះកាលពីរាប់ឆ្នាំមុនមក។ ជាទូទៅ ផេះតែងតែត្រូវយើងទុកចោលលើដី មើលទៅកខ្វក់ ប៉ុន្តែ ផេះពិតជាអាចសម្លាប់មេរោគលើដៃយើងបានដូចសាប៊ូមែន ឬយ៉ាងណា?
នៅក្នុងប្រទេសខ្សត់ ឬកំពុងអភិវឌ្ឍន៍ ផេះត្រូវបានផ្សព្វផ្សាយជាញឹកញាប់ថា អាចយកមកលាងដៃសម្លាប់មេរោគជំនួសសាប៊ូបាន។ ក្នុងគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ក៏មានបញ្ជាក់ថា បច្ចុប្បន្ន យើងអាចយកផេះមកលាងដៃបាន ក្នុងករណីដែលមិនមានសាប៊ូ។ ដូចនឹងសាប៊ូដែរ ផេះត្រូវបានគេរកឃើញថា ជាភ្នាក់ងារសម្លាប់មេរោគ (alkaline) និងជួយឲ្យដៃយើងស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើលាងដៃនឹងផេះអាចសម្លាប់វីរុសកូវីដ-១៩ បានឬអត់?
ឥឡូវនេះ វិធានការការពារជំងឺកូវីដ-១៩ចាំបាច់មួយនោះគឺការលាងដៃជាមួយសាប៊ូសម្លាប់មេរោគឲ្យបានញឹកញាប់។ ទាក់ទងនឹងការប្រើផេះ លាងដៃជំនួសសាប៊ូអាចសម្លាប់វីរុសកូវីដ-១៩បានឬក៏អត់នោះ នៅមិនទាន់មានការសិក្សាច្រើនទេ ដែលអាចជាភស្តុតាងបញ្ជាក់ពីការលើកឡើងនេះ។ ម៉្យាងវិញទៀត ផេះក៏មិនមែនល្អទាំងអស់ដែរ ព្រោះវាក៏អាចមានផ្ទុកមេរោគ ឬសារធាតុពុល ហើយសារធាតុគីមីនៅក្នុងផេះក៏អាចធ្វើឲ្យស្បែកយើងស្ងួត ប្រេះ ឬខូច បើយើងប្រើវាញឹកញាប់ពេក។
ត្រូវចាំថា ការលាងដៃនឹងផេះអាចធ្វើឲ្យយើងមានអារម្មណ៍ថាមិនស្អាត និងធុំក្លិនមិនក្រអូបដូចពេលយើងប្រើសាប៊ូទេ។ ហេតុនេះហើយ ការប្រើផេះគួរតែប្រើនៅក្នុងករណីចាំបាច់ដែលយើងគ្មានសាប៊ូ ឬជែលអាល់កុលលាងដៃប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]