ភ្នំពេញ៖ ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group) និងក្រុមហ៊ុន LG Electronics  បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត​ គឺ LG BRANDSHOP សាខាសែនសុខ ដែលមានអាសយដ្ឋាននៅ ផ្លូវឧកញ៉ម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group) និងក្រុមហ៊ុន LG Electronics

ពិធីសម្ពោធជាផ្លូវហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG BRANDSHOP សាខាសែនសុខ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីឲ្យកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកនូវផលិតផលគ្រឿងអេឡិចត្រូនិច LG ក្រុមហ៊ុនបានពង្រីកបន្ថែមនូវសាខាថ្មី គឺ LG BRANDSHOP សាខាសែនសុខ ដែលជាសាខាទី១៣ ក្នុងចំនោម LG BRANDSHOP ទូទាំងប្រទេសកម្ពុជា ហើយជា​សាខាទី ៦ ក្នុងរាជធានីភ្នំពេញ ។

LG BRANDSHOP  សាខាសែនសុខ គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់ឧបករណ៍អេឡិចត្រូនិចរបស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់​ ទូរទឹកកក  ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង  សម្លេង និង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG

គ្រឿងអេឡិចត្រូនិចដែលមានលក់នៅក្នុងហាង 
គ្រឿងអេឡិចត្រូនិចដែលមានលក់នៅក្នុងហាង 

នាក្នុងឱកាសនៃពិធីសម្ពោធ LG BRANDSHOP សាខាសែនសុខ លោក Sung Suk Kim  អគ្គនាយកក្រុមហ៊ុន LG  Electronics ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា៖

ប្រសាសន៍លោក Sung Suk Kim 
ពិធីសម្ពោធជាផ្លូវហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG BRANDSHOP សាខាសែនសុខ

ក្រុមហ៊ុន LG នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីផ្តល់នូវគុណភាពផលិតផល និងសុវត្ថិភាពដល់អតិថិជន ដែលរួមមានដូចជា LG Styler ម៉ាស៊ីនស្ទីមនិងអ៊ុតស្ងួត , Washer ម៉ាស៊ីនបោកគក់ , Dryer ម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ និង RAC with UV Nano (ម៉ាស៊ីនត្រជាក់ដែលបំពាក់មកជាមួយនូវកាំរស្មី UV Nano) ព្រមទាំង Wearable air-purifier mask ម៉ាសបន្សុទ្ធខ្យល់ដែលអាចពាក់ការពារនៅនឹងមុខបាន។

ឆ្លៀតក្នុងឱកាលនេះផងដែរ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ (GGear Group) បានប្រសាសន៍ថា៖

ប្រសាសន៍លោកឧកញ៉ា សុខ ពិសិដ្ឋ 
ពិធីសម្ពោធជាផ្លូវហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG BRANDSHOP សាខាសែនសុខ

អតិថិជនទាំងអស់គ្នា អាចអញ្ជើញទទួលយកនៅបទពិសោធន៍ថ្មីៗដ៏អស្ចារ្ យពីបច្ចេកវិទ្យាចុងក្រោយរបស់គ្រឿងអេឡិចត្រូនិច LG គ្រប់ប្រភេទទាំងអស់​នៅហាង LG BRANDSHOP ថ្មីនេះ ហើយយើងក៏មានក្រុមការងារដែលមានជំនាញច្បាស់លាស់ និងបទពិសោធន៍យូរឆ្នាំលើផលិតផលទាំងអស់ ដែលអាចប្រឹក្សាយោបល់ដើម្បីបំពេញតំរូវការប្រើប្រាស់ឲ្យអតិថិជនតាមការចង់បាន ។

ក្នុងឱកាសបើកដំណើរការជាផ្លូវការរបស់​សាខាសែនសុខ នេះផងដែរ  ​ LG BRANDSHOP  មានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃ យ៉ាងពិសេសរួមជាមួយការផ្ដល់ជូនកាដូរភ្លាមៗជាច្រើន ចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ​ដែលលោកអ្នកអាចធ្វើការបញ្ជាទិញតាមរយៈផេក ( LG Brandshop Cambodia ) បានឬធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 888 029 / 012 444 051៕ 

ពិធីសម្ពោធជាផ្លូវហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG BRANDSHOP សាខាសែនសុខ
ពិធីសម្ពោធជាផ្លូវហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG BRANDSHOP សាខាសែនសុខ
ពិធីសម្ពោធជាផ្លូវហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG BRANDSHOP សាខាសែនសុខ
ពិធីសម្ពោធជាផ្លូវហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG BRANDSHOP សាខាសែនសុខ
ពិធីសម្ពោធជាផ្លូវហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG BRANDSHOP សាខាសែនសុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]