ស្ទឹងត្រែង៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦១បន្ថែមទៀត។ ក្នុងនោះ រដ្ឋបាល ក៏បានធ្វើការបង្ហាញឈ្មោះអ្នកវិជ្ជមានកូវីដ១៩ ទាំងនោះផងដែរ។
ក្នុងនោះ អ្នកជំងឺខាងលើ ត្រូវបានរៀបចំដាក់ឱ្យសម្រាកព្យាបាល នៅក្នុងអគារព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលចត្តាឡីស័កកម្រិត២ ថ្នាក់ខេត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននឹងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដ១៩ ខាងលើផងដែរ ដើម្បីយកសំណាកវិភាគតាមបច្ចេកទេសសុខាភិបាល។
ដោយឡែក រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ប៉ះពាល់ និងធ្លាប់ចេញចូលក្នុងភោជនីយដ្ឋាន កាឡាក់់ស៊ី អាហារដ្ឋាន ស្រីម៉ៅ អាហារវិមានមាស និង អាហារដ្ឋានសួនរីករាយ ក្នុងក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ សូមធ្វើការទំនាក់ទំនងបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញ តាមរយៈលេខ ០៨៨ ៦៣៦ ៣៦៨៩ ឬ ០៨៨ ៨៧៧ ៨០០០ ឬ ០១៧ ៧៨៨ ០០០ និង ០៩៧ ២៦៣ ០៥៦៤ ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ១៩។
គួររំលឹកដែរថា ស្របពេលដែល ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា បានទទួលរងការវាយលុកជាបន្តបន្ទាប់ពីសំណាក់វីរុសកូវីដ១៩ ក្នុងនោះ ខេត្តដែលទទួលរងការវាយប្រហារពីកូវីដ១៩ ចុងក្រោយគេបំផុតនោះគឺខេត្តស្ទឹងត្រែងនេះឯង ដែលមកទល់ពេលនេះ ខេត្តនេះ បាននឹងកំពុងរកឃើញករណីវិជ្ជមានកូវីដ១៩ ច្រើន ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]