កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ខាងទីភ្នាក់ងារក្រុមហ៊ុនផលិតកម្ម JYP Entertainment បានប្រកាសជាផ្លូវការថា សមាជិក Hyunjin នៃក្រុមចម្រៀងបុរស Stray Kids នឹងវិលត្រឡប់មកចូលរួមសកម្មភាពជាក្រុមវិញបន្ទាប់ពីមានរយៈពេល ៤ ខែ។

ជាមួយគ្នានេះដែរ Tទ្រនំរបស់ក្រុមចម្រៀងមួយនេះ បានបន្តប្រកាសថា ចាប់ផ្តើមពីខែកក្កដាលោក Hyunjin នឹងចូលរួមសកម្មភាពដែលបានគ្រោងទុករបស់ Stray Kids ហើយរូបលោក នឹងគ្រោងនឹងបង្ហាញឥរិយាបទគួរឱ្យកត់សម្គាល់ និងផ្នត់គំនិតចាស់ទុំក្នុងកំឡុងពេលផ្សព្វផ្សាយសកម្មភាពចម្រៀងថ្មីរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់កាលពីខែកុម្ភៈឆ្នាំនេះ តារាប្រុសរូបនេះ បានបញ្ឈប់សកម្មភាពទាំងអស់ជាបណ្តោះអាសន្ន បន្ទាប់ពីមិត្តរួមថ្នាក់របស់លោក បានបង្ហោះនៅលើបណ្តាញអ៉ីនធឺណែត ដោយចោទប្រកាន់ ថាបានធ្វើបាបពួកគេដោយពាក្យសម្តីក្នុងកំឡុងពេលការនៅរៀនជាមួយគ្នា។

យោងទៅតាមផលិតកម្ម JYP Entertainment បានឲ្យដឹងថាបន្ទាប់ពី Hyunjin បានជួបនិងសុំអភ័យទោសចំពោះអ្នកចោទប្រកាន់របស់លោកដោយផ្ទាល់ អតីតមិត្តរួមថ្នាក់ទាំងពីរបានដោះស្រាយការយល់ច្រលំរបស់ពួកគេហើយឥឡូវនេះពួកគេកំពុងតែ លើកទឹកចិត្តគ្នាទៅវិញទៅមកទៀតផងដែរ៕

ប្រភព៖ https://www.soompi.com/

សូមទស្សនារូបភាពខាងក្រោម៖

 Hyunjin 
 Hyunjin 
 Hyunjin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]