ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានប្រារព្ធពិធីប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន ដែលឈ្នះរង្វាន់ធំនាឡិកាដៃប្រណិត ពីយុទ្ធនាការប្រាក់បញ្ញើធនាគារ Premier ដែលត្រូវបានធ្វើឡើងអស់រយៈពេល ៦ខែមកហើយ។ យុទ្ធនាការនេះត្រូវបានបិទបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១។ ពិធីប្រគល់រង្វាន់នេះដែរ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការជួបជុំ និងប្រមូលផ្តុំ ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីអតិថិជនដែលបានឈ្នះរង្វាន់នាឡិកាដៃប្រណិតចំនួនបួននាក់ (៤) ជាមួយនឹងភ្ញៀវកិត្តិយសមួយចំនួនដែលត្រូវបានគោរពអញ្ជើញតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលឈ្នះរង្វាន់លើកទឹកចិត្តជា iPad ចំនួន២០នាក់ផ្សេងទៀត ធនាគារបានធ្វើការទំនាក់ទំនងដាច់ដោយឡែកសម្រាប់ការបើករង្វាន់។
លោកអគ្គនាយក លោក Wong Kee Poh នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖
សេវាធនាគារ Premier ត្រូវបានធ្វើការរចនាឡើងយ៉ាងពិសេសសម្រាប់អតិថិជន ដែលមានសក្តានុពល ដោយផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិពិសេសៗ រួមជាមួយនឹងឧត្តមភាព និងកិត្យានុភាពក្នុងការបម្រើនូវតម្រូវការសេវាកម្មហិរញ្ញវត្ថុ។ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបម្រើជូនសេវាកម្មប្រអប់សុវត្ថិភាពដល់អតិថិជនក្នុងការរក្សាទុកនូវឯកសារសំខាន់ និងវត្ថុមានតម្លៃដោយមានសុវត្ថិភាព ដែលនេះក៏ជាគុណតម្លៃមួយរបស់ធនាគារផងដែរ។
អតិថិជនរបស់ធនាគារ Premier អាចរីករាយជាមួយនឹងការផ្តល់ជូនដ៏ល្អឥតខ្ចោះពីសេវាកម្ម និងផលិតផលនៃការលើកលែងថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស, សម្រាប់គណនីចរន្ត Premier ដែលទទួលបានមកវិញនូវអត្រាការប្រាក់រហូតដល់ ២,៨៨% និងផ្តល់ជូននូវលក្ខណៈបុព្វសិទ្ធិពិសេសៗដូចជា៖ ទទួលបានសិទ្ធិបន្ថែមដើម្បីចូលទៅកាន់មជ្ឈមណ្ឌល Premier Banking និង Plaza Premier Lounges លំដាប់ខ្ពស់គ្មានដែនកំណត់, ទទួលការផ្តល់ជូនសេវាកម្មធនាគារពីប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងដោយផ្ទាល់, និងទទួលបានកន្លែងចតឡានដែលត្រូវបានរក្សាទុក សម្រាប់អតិថិជនបុព្វសិទ្ធិ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]