ភ្នំពេញ៖ យោងតាមសារជូនដំណឹងរបស់អនុគណ:កម្មាការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​ហូប​ប៊ីយ៉ែរនៅ Urban Beer សាខាបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥៧ ​សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់រាប់គិតពីថ្ងៃទី ១៦ ខែមិថុនា​ ឆ្នាំ២០២១ ម៉ោង​ ២០៖០០ កន្លងទៅ សូមមេត្តាដាក់ខ្លួន នៅដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ ដោយផ្អែកលើមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (#COVID-19) បានទៅកាន់ទីតាំងខាងលើនេះហូប​ប៊ីយ៉ែរ។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមមេត្តាចូលរួមបន្តអនុវត្តវិធានការ៣ការពារ និង៣កុំ ដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងនៃមេរោគនេះឲ្យអស់ចេញពីព្រះរាជាណាចក្រកម្ពុជា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហាងUrban Beer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]