ភ្នំពេញ៖ អ៊ី-ម៉ាន់នី សូមជម្រាបជូនដំណឹងដល់អតិថិជនជាទីគោរពអោយបានជ្រាបថា ឆ្លងកាត់តាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជារួមទាំងការងារបច្ចេកទេសដែលចូលរួមសហការពីនាយកដ្ឋានពាក់ព័ន្ឋអគ្គិសនីកម្ពុជាសម្រេចអនុញ្ញាតឲ្យ E-Money ពង្រីកសេវាកម្មរបស់ខ្លួនក្នុងការទទួលយកការទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ថាមពលអគ្គិសនីទៅអគ្គិសនីខេត្តចំនុះអគ្គិសនីកម្ពុជាទាំង១៥។

ដោយមើលឃើញពីភាពចាំបាច់នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងកាលៈទេសៈបច្ចុប្បន្ននិងអនាគតនាពេលថ្មីៗនេះអ៊ី-ម៉ាន់នីបានសម្រេចចាប់ដៃគូជាមួយនឹងស្ថាប័នក្រុមហ៊ុនថ្មីៗជាច្រើនទៀតដើម្បីពង្រីកសេវាផ្ទេរប្រាក់និងដក-ដាក់ប្រាក់កាន់តែទូលំទូលាយជាងមុន ក្នុងការបម្រើសេវាផ្ទេរប្រាក់និងដាក់-ដកប្រាក់របស់ស្ថាប័នក្រុម​ហ៊ុន​អង្គការនានារួមជាមួយភ្នាក់ងារដែលបានភ្ជាប់ជាដៃគូសហការណ៌អ៊ី-ម៉ាន់នីនឹងធ្វើឲ្យសេវាកម្មនេះកាន់តែទូលំទូលាយថែមមួយកម្រិតទៀតដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech) ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់។ មិនតែប៉ុណ្ណោះកិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ជូនអតិថិជននិងសាធារណជនទាំងអស់ចំណេញពេលវេលាកាត់បន្ថយចំណាយក្នុងការផ្ទេរប្រាក់និងដាក់-ដកប្រាក់ដែលជាចំណែកមួយនៃការពង្រឹងនិងពង្រីកសេវាកម្មឌីជីថលឱ្យកាន់តែសម្បូរបែបដើម្បីសម្រួលដល់ប្រតិបត្តិការសាច់ប្រាក់របស់អតិថិជននិងសាធារណជនក្នុងការជួយលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
emoney

បន្ថែមលើសពីនេះ អ៊ី-ម៉ាន់នីមានអតិថិជនជាង១លាននាក់ដែលកំពុងប្រើប្រាស់កម្មវិធីអ៊ី-ម៉ាន់នី និងមានភ្នាក់ងារជាង៨០០០កន្លែងនៅទូទាំងប្រទេសដើម្បីបម្រើសេវាជូនដល់អតិថិជនទាំងអស់។ម្យ៉ាងវិញទៀតអ៊ី-ម៉ាន់នី​ តែងតែផ្តល់នូវ​អត្ថប្រយោជន៍យ៉ាងច្រើនជាពិសេសក្នុងការបង់ថ្លៃទឹកនិងភ្លើងដោយឥតគិតថ្លៃជូនដល់អតិថិន​នៅ​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជាក្នុងការសន្សំសំចៃថវិការនិងពេលវេលា៕

អ៊ី-ម៉ាន់នីងាយស្រួលនិងសុវត្ថិភាព- eMoney Easy and Safe

ព័ត៌មានបន្ថែម: 868 ឬ0236 868 868 ឬចុច m.me/eMoney.easyandsafe

គ្រាន់តែចូលទៅកាន់កម្មវិធីអ៊ី-ម៉ាន់នី: https://appurl.io/Dh2x9KH1T

ទំព័រហ្វេសប៊ុក: https://www.facebook.com/eMoney.easyandsafe/​

តាមរយះតេឡេក្រាម: https://t.me/joinchat/3Q6QajbhRpY5NWZl

#eMoney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]