បរទេស៖ អ្នកស្រី Angelina Jolie មិនត្រឹមតែតារាសម្តែងស្រីដ៏ឆ្នើមប្រចាំវិស័យហូលីវូដ តែប៉ុណ្ណោះនោះទេ ប៉ុន្តែអ្នកស្រី ត្រូវបានមហាជនភាគច្រើនទទួលស្គាល់ថា ជាអ្នកម្តាយដ៏ល្អ ស្រលាញ់មើលថែកូន គួរឲ្យយកគម្រូតាមថែមទៀតផង។
ដូចគ្នានេះផងដែរ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺថា មេម៉ាយកូន ៦នាក់រូបនេះ ពិតជាស្រលាញ់ កូនៗរបស់អ្នកស្រីខ្លាំងណាស់ ដែលត្រូវបានមើលឃើញថា អ្នកស្រីតែងតែបណ្តើរកូនៗ ដើរផ្សារ ក៏ដូចជាទៅញុំអាហារខាងក្រៅ មើលទៅពិតជាគ្រួសារមានសុភមង្គលតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៀតសោត កន្លងមករាល់ពេល ដែលលោកទៅណាមកណា ត្រូវបានគេចាប់អារម្មណ៍ តែងតែឃើញ Jolie នាំកូនស្រីច្បង យកមកជាមួយជានិច្ច ពោលគឺថា កូនស្រី Zahara តែងតែមានវត្តមានគ្រប់ពេលទោះបីជាកូនអ្នកស្រីដទៃទៀតមិនបានមកជាមួយក៏ដោយ។
យ៉ាងណាមិញ តាមប្រភពជិតសិ្នទ្ធ បានទម្លាយថា តារាស្រីវ័យ ៤៦ឆ្នាំរូបនេះ កម្រដើរផ្សារជាមួយមិត្តភក្តិណាស់។ ជារឿយៗ អ្នកស្រីតែងតែយកកូនច្បង ដើរជាមួយគ្នាជំនួយវិញ ក៏ព្រោះតែកូនស្រី Zahara តែងតែជាអ្នកប្រឹក្សាដ៏ល្អម្នាក់ សម្រាប់ពេលអ្នកស្រីចង់ទិញរបស់របរជាដើមផងដែរ។
ដោយឡែក នៅក្នុងគ្រួសារដែលមានសមាជិកច្រើនបែបនេះ Angelina ចូលចិត្តចំណាយពេល នៅជាមួយកូនៗ គួបផ្សំ តែងតែព្យាយាមធ្វើឱ្យ កូនស្រីរបស់អ្នកស្រី ទទួលបាននូវក្តីស្រឡាញ់ពីម្តាយ និងការយកចិត្តទុកដាក់ពីម្តាយមិនថាជាកូនចិញ្ចឹម ឬក៏កូនបង្កើតក្តី៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]