ថៃ៖ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះ តារាស្រីល្បីឈ្មោះ Pang Ornjira ដែលកាលពីថ្មីៗនេះ រូបនាងបានប្រកាសដំណឹងល្អថា ពេលនេះនាងកំពុងតែមានផ្ទៃពោះហើយ។

នៅក្នុងនោះដែរ តារាស្រីរូបនេះ បានជូនដំណឹងដ៏ល្អមួយនេះតាមរយៈ Channel Youtube ផ្ទាល់ខ្លួន ជាមួយនឹងវីដេអូថ្មី ដែលបានអញ្ជើញតារាស្រី ២ ដួង ពី May Pitchy និង Woonsen ដើម្បីធ្វើការសួរដេញដោលជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស រឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុត នៅពេលដែល Pang Ornjira បានបើកចិត្តប្រាប់ថា ពេលនេះនាងមានផ្ទៃពោះជិត ៣ ខែទៅហើយ។ ហើយពីដំបូងឡើយ នាងបានសារភាពថាពិតជាមានភាពតានតឹងណាស់ ពីព្រោះ គ្មាននរណាម្នាក់ដឹងអំពីគូស្នេហ៍ និងរឿងសំណើររៀបការ របស់នាងនោះទេ។ ដូច្នេះ នាងបានសម្រេចចិត្តប្រាប់នៅក្នុងវិដេអូមួយនេះ ដោយបានបង្ហើបថា គូស្នេហ៍នាងគឺជាអ្នកជំនួញ ហើយរូបនាង ក៏មិនចង់បង្ហាញនៅលើបណ្តាញសង្គមនោះទេ ព្រោះគូស្នេហ៍របស់ខ្លួនមិនមែនជាជនជាតិថៃ។ 

ម៉្យាងវិញទៀត តារាស្រី Woonsen ដែលមានវត្តមាននៅក្នុងវីដេអូនោះ ក៏បានបង្ហើបផងដែរថា រូបនាងក៏បានដឹងអំពីរឿងនេះមួយរយៈពេលទៅហើយ ព្រោះដោយសារតែក្នុងថ្ងៃកំណើតរបស់ Pang Ornjira  ក៏បាននាំមិត្តប្រុសអាថ៌កំបាំងម្នាក់នេះ មកជួប ហើយប្រាប់ថាមានការស្នើសុំរៀបការរួចរាល់ ផងដែរ៕​

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Pang Ornjira
Pang Ornjira
Pang Ornjira
Pang Ornjira
Pang Ornjira
គូស្នេហ៍ Pang Ornjira

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]