ភ្នំពេញ៖ ជីមមី គឺជាពិធីការនីមួយរូបដែល ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងសង្គម ដោយសារវោហាស័ព្ទមិនចេះរីងស្ងួត គួបផ្សំនឹងភាពកំប្លុកកំប្លែង​ ធ្វើឲ្យទស្សនិកជនមិនអាចទប់សំណើចបាន នៅពេលដែលមានវត្តមានកញ្ញានៅលើឆាក ឬកម្មវិធីណាមួយ។

ជាការពិតណាស់ ក្រៅពីទេពកោសល្យទាំងនេះ ជីមមី ក៏រូបសម្បត្តិស្អាតពីធម្មជាតិផងដែរ ប៉ុន្តែដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀត នោះគឺការតុបតែងខ្លួនរបស់តារាម្នាក់នេះតែម្តង ដែលជារឿយកញ្ញាតែងប​ង្ហាញខ្លួនជាមួយនឹង ការតុបតែងខ្លួនប្លែកៗ ប៉ុន្តែស្រស់ស្អាតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ ពិធីការនី រូបនេះ បានបង្ហាញខ្លួនជាមួយនឹងម៉ូតសក់ថ្មីប្លែក ចម្លែកអារម្មណ៍ ដែលលើកនេះធានាថាពិសេសជាងរាល់ដង ដោយលើកនេះ គឺជាមួយនឹងសម្លៀកបំពាក់រ៉ូបពណ៍ផ្កាឈូក និងម៉ូតសក់រួញទាំងអស់តែម្តង និងបន្ថែមដោយមេអំបៅជ័រទៀតផង មើលទៅលើកនេះគឺពិតជា ស្អាត និងប្លែក១៨០ដឺក្រេតែម្តងហើយ។

យ៉ាងណាមិញ អ្នកគាំទ្រមិនតិចនោះទេ ក៏បានពោលពាក្យសរសើរជាច្រើនទៅលើស្ទីលតុបតែងខ្លួនរបស់តារាស្រីរូបនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 ជីមមី
 ជីមមី
 ជីមមី (រូបថ្មី)
 ជីមមី (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]