ថៃ៖ បើនិយាយដល់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Sririta ក្រោយរៀបការរួច ថ្មីៗនាងទើបតែសម្រាលបានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យក្នាញ់ខ្លាំងតែម្ដង។ ពិតណាស់ បើទោះបីទើបតែមាបកូនតូច តែតារារូបនេះនៅតែទទួលបានចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ហ្វេនដដែល។

យ៉ាងណាមិញ បន្ទាប់ពីមានសមាជិកថ្មី ដែលជាកូនប្រុសតូចរួច គេសង្កេតឃើញជីវិតគ្រួសារនាងកាន់តែមានស្នាមញញឹម និងសុភមង្គលជាងមុនទ្វេដង។ ជាពិសេស គ្រប់ពេលអ្នកម្ដាយសម័យថ្មីរូបនេះ តែងតែបង្ហោះរូបជាមួយស្វាមី និងកូនឲ្យហ្វេនបានឃើញជានិច្ចតែម្ដង។ ម្យ៉ាងវិញទៀត ខណៈពេលមានកូនតូច គេឃើញតារាស្រីរូបនេះ តែងតែទទួលបានការយកចិត្តទុកដាក់ មើលថែថ្នាក់ថ្នមពីស្វាមីកាន់តែខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះ Sririta បាននាំស្វាមី និងកូនតូចដើរលំហែកាយជាលក្ខណៈគ្រួសារយ៉ាងរីករាយតែម្ដង។ ជាមួយគ្នានេះ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ ស្វាមីតារារូបនេះបានបង្ហោះរូបគូ មើលទៅពិតជាផ្អែមល្ហែមខ្លាំង មិនចាញ់ពេលមិនទាន់មានកូនប៉ុន្មានឡើយ។ ក្នុងនោះដែរ រូបភាពថ្មីទាំងនេះ អ្នកទាំងពីរបានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយ ចំណែកកាយវិការមើលទៅពិតជាស្វីតខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

 Sririta និងស្វាមី  
Sririta ជាមួយកូននិងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  
Sririta និងស្វាមី  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]